សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គំរាមកំហែង

ប្រជាពលរដ្ឋជាច្រើននាក់ធ្វើដំណើរទៅកាន់ទន្លេសាប ដើម្បីទិញត្រីធ្វើប្រហុកក្នុងរដូវត្រីឡើង កាលខែធ្នូ ឆ្នាំ២០២១។ (ខេមបូចាព័ត៌មាន)

របាយការណ៍៖ ប្រតិបត្តិការ​ទំនប់​វារីអគ្គិសនីដែល​មិន​បានសម្របសម្រួលត្រឹមត្រូវបាន​គំរាមកំហែង​អាង​ទន្លេមេគង្គ និងជីវភាព​រស់​នៅ​​របស់​ពលរដ្ឋ

អាងទន្លេមេគ្គងក្នុងឆ្នាំនេះបានជួបប្រទះនឹងរដូវប្រាំងដែលក្តៅ និងស្ងួតបំផុត និងចំពេលមានការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបឹងទន្លេសាបរបស់កម្ពុជា និងការនេសាទផ្សេងទៀតប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រតិបត្តិការទំនប់វារីអគ្គិសនីផ្នែកខាងលើដែលមិនមានការសម្របសម្រួលត្រឹមត្រូវ។
លោក ជិន ប៊ុណ្ណារ័ត្ន ក្នុងកម្មវិធីរបស់គណបក្សកម្លាំងជាតិកាលពីពេលកន្លងទៅ។ រូប(ភាព៖ ទំព័រហ្វេសប៊ុកគណបក្សកម្លាំងជាតិខេត្តកំពត)

សមត្ថកិច្ចចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិពាក់ព័ន្ធនឹងបទញុះញង់

សាច់ញាតិ អះអាងថា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ពាក់ព័ន្ធនឹងបទចោទ«ញុះញង់»។ ​មន្រ្តីបក្សនេះ បញ្ជាក់ថា ចាប់តាំងពីការបង្កើតគណបក្សបានរយៈពេលជិត១ឆ្នាំមកនេះ មានមន្រ្តីនិងថ្នាក់ដឹកនាំចំនួន៩រូបហើយដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។
អ្នកសារព័ត៌មានចុះយកព័ត៌មាននៅក្នុងកម្មវិធីមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នកសារព័ត៌មានបន្តរងការគំរាមកំហែង​​​​វិធាន​ការ​ផ្លូវ​ច្បាប់ និង​ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ជំនួសឱ្យច្បាប់ស្តីពី​របប​សារព័ត៌មាន

នៅ​កម្ពុជា «ការគំរាម​កំហែង​តាម​វិធាន​ការ​ផ្លូវ​ច្បាប់នៅតែជាកង្វល់ចម្បង» សម្រាប់​អ្នកសារព័ត៌មានដែលសរសេរ​អំពីប្រធានបទរសើប នេះបើយោងតាម​របាយការណ៍ឃ្លាំមើល​ប្រចាំត្រីមាសថ្មីចុងក្រោយស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅក្នុងប្រទេស​កម្ពុជា​របស់សមា​គមសម្ព័ន្ធអ្នកសារព័ត៌​មាន​​កម្ពុជា (ខេមបូចា) ។ របាយការណ៍ប្រចាំ​ត្រីមាសទីពីរ (ពី​ខែមេសា ដល់ខែមិថុនា) បានកត់ត្រាករណីយាយី​ចំនួន៧ករណី​មក​លើ​អ្នកសារព័ត៌មានចំនួន១១នាក់ ធៀប​នឹង​ត្រីមាសទី១ ដែល​មាន​ករណីយាយី​ចំនួន១០ករណី​ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានចំនួន១៨នាក់​។
សមាជិកបណ្ដាញយុវជនកម្ពុជា កញ្ញា ដាំ សុស្រីនាង និយាយជាមួយអ្នកសារព័ត៌មាន ខេមបូចា ក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍មួយនៅរាជធានភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

ការគំរាមកំហែង​ដោយវិធានការផ្លូវច្បាប់​ជាឧបសគ្គរារាំង​ដល់​ការចូលរួមរបស់​យុវជន​ក្នុង​កិច្ចការនយោបាយ​និង​បញ្ហា​សង្គម

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចោទប្រកាន់ពីបទញុះញង់​បានត្រូវគេប្រើជា​ឧបករណ៍​ដើម្បី​គំរាម​កំហែង​មក​លើ​សកម្មភាពរបស់​យុវជន ក្នុងនោះរាប់ទាំង​សកម្មជន​នយោបាយ បន្ថែមពីលើ​ការចោទប្រកាន់ពីបទ​រួមគំនិតក្បត់ ដែលមានទោសទណ្ឌកាន់តែ​ធ្ងន់ធ្ងរ​ជាងបទចោទប្រកាន់ញុះញង់ទៅទៀត ។ នេះជា​ការ​លើកឡើង​របស់សកម្មជន​បរិស្ថានវ័យ២៤ឆ្នាំ លោក លី ចាន់ដារ៉ាវុធ ។
តំណាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទកាសែតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្ស​ប្រឆាំង​ទទួល​យក​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា ប៉ុន្តែ​ខកចិត្ត​ចំពោះ​ហេតុការណ៍មុន​ការ​បោះឆ្នោត

ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ​នាពេលថ្មីៗនេះក៏​ដោយ ក៏គណបក្ស​ទាំងពីរ​នេះ​នៅតែខកចិត្តចំពោះលទ្ធផលនេះ ដោយសារអ្នក​បោះឆ្នោតនៅតែបន្តជួបប្រទះការចាប់ខ្លួន និងការឃុំខ្លួន។  
ទំនប់វារីអគ្គិសនីដនសាហុង មានចម្ងាយ២គ.ម.ពីព្រំដែនកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ (សុវណ្ណ ស្រីពេជ្រ)

ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុធ្វើឱ្យរាំងស្ទះទន្លេមេគង្គ៖ ជីវភាព និងប្រព័ន្ធអេកូឡូស៊ីកំពុងរងគ្រោះ

ខេត្តស្ទឹងត្រែង និងក្រចេះ ប្រទេសកម្ពុជា៖ ទន្លេមេគង្គ ដែលជាទន្លេដ៏សំខាន់​ដែល​មនុស្ស​រាប់​លាន​នាក់ពឹង​អាស្រ័យ​លើ​នៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងវិបត្តិអេកូឡូស៊ី។ កម្រិតទឹក​ដែល​​មិនអាចទាយទុក​បានជាមុន ការថយចុះនៃបរិមាណត្រី និងការបាត់បង់សត្វផ្សោត គឺ​គំរាម​កំហែងដល់ការរស់នៅ និងប្រពៃណីរបស់​ប្រជាពលរដ្ឋនៅតាមដង​ទន្លេ។
ម៉ូតូមួយគ្រឿងក្នុងចំណោមម៉ូតូ៤គ្រឿង ដែលត្រូវបានជនមិនស្គាល់មុខលួចដុតឆេះសល់តែ គ្រោងដែក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ម៉ូតូសកម្មជនបរិស្ថានចំនួន៤គ្រឿងត្រូវបានគេលួច​ដុតនៅតំបន់​អភិរក្ស​ភ្នំឱរ៉ាល់ ខណៈពួកគេប្តឹង​ឱ្យ​អាជ្ញាធរស្វែងរកជនល្មើស

លោក តាន់ គឹមសួរ និងក្រុមអ្នកស្រលាញ់បរិស្ថានជំរុញឱ្យសមត្ថកិច្ចវែកមុខជនល្មើស​ដែល​លួច​ដុត​ម៉ូតូរបស់ពួកគាត់ចំនួន៤គ្រឿងនៅភ្នំឱរ៉ាល់ ដោយសង្ស័យថាការលួចដុតនេះ​ជា​ស្នា​ដៃ​​របស់ក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលធ្វើឡើងក្នុងបំណងគំរាមកំហែងពួកគាត់ កុំឱ្យឈឺឆ្អាល​នឹងការអភិរក្សព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។
អ្នកសារព័ត៌មានទៅយកព័ត៌មានអំពីកិច្ចប្រជុំអាស៊ាន នៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

អំពើបៀតបៀននៅតែជាក្តីកង្វល់របស់អ្នកសារព័ត៌មានស្ត្រី

អ្នកសារព័ត៌មានស្ត្រីមួយចំនួននៅតែមានការព្រួយបារម្ភ ខណៈពួកគេបានជួបប្រទះនឹង​ការ​រើសអើង គំរាមកំហែង បៀតបៀន និងករណីមួយចំនួនទៀតឈានទៅដល់មានការប៉ុនប៉ង​​រំលោភ​​បំពាន​ផ្លូវភេទ ការណ៍នេះបាន​ធ្វើឱ្យស្រ្តីអ្នកសារព័ត៌មាន​ហាក់សាក់​ស្ទើរក្នុង​ការបន្ត​អាជីព​មួយនេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម