កសិករ និងសិប្បករកែច្នៃស្វាយចន្ទីនៅតែជួបការលំបាកដោយសារឈ្មួញនៅតែគ្រលុកតម្លៃជីថ្នាំកសិកម្មនិងខ្វះទុន
កសិករ និងសិប្បករត្អូញត្អែរថា បើទោះបីជាគ្រាប់ស្វាយចន្ទីមានបរិមាណនាំចេញរហូតដល់១ភាគ៣នៃកសិផលសរុបរបស់កម្ពុជាក្តីតែការអភិវឌ្ឍវិស័យនេះនៅមានកម្រិតដោយសារនៅតែមានបញ្ហាប្រឈមជាច្រើនក្នុងនោះមានទាំងឈ្មួញក្រឡុកតម្លៃជីថ្នាំកសិកម្មមានតម្លៃថ្លៃ និងការខ្វះទុន សម្រាប់ទិញគ្រាប់ស្វាយចន្ទីទុកកែច្នៃ ខណៈគ្រាប់ស្វាយចន្ទីឆៅរហូតដល់៩០ភាគរយត្រូវបាននាំចេញទៅក្រៅប្រទេស។