សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​

បុរសម្នាក់កំពុងជិះម៉ូតូកាត់មុខសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

វិស័យធនាគារនៅតែរឹងមាំ ទោះជាអតិថិជនសងយឺតមានចំនួនកើនឡើង

វិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែអះអាងពីភាពរឹងមាំ បើទោះជាអតិថិជនបង់សង​យឺត​កើនឡើងដល់ជិត៨ភាគរយ និងការផ្តល់កម្ចី​ថយចុះដល់៤៨ភាគរយក៏ដោយ ចំណែក​​អតិថិជនមួយចំនួនថា កំពុងច្របូកច្របល់ផ្លូវចិត្តវេទនាស្ទើរស្លាប់ព្រោះចំណូលធ្លាក់​ចុះគ្មាន​លុយសងបំណុល។
កម្មករកម្មការិនីរោងចក្រកំពុងធ្វើដំណើរទៅធ្វើការតាមរថយន្តទ្រុងនៅលើបណ្តោយផ្លូវទំនប់ថ្មី៣៧១ កែងនឹងផ្លូវចំការដូង ដែលស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

រដ្ឋាភិបាលត្រៀមបញ្ចេញយន្តការថ្មីឱ្យអ្នកដឹកកម្មកររោងចក្រ​​ទទួល​បានកម្ចីការប្រាក់ទាបដើម្បីប្តូរទៅរថយន្តក្រុង

ដ្ឋាភិបាលត្រៀមដាក់ចេញយន្តការជំរុញ​ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ទាបដល់អ្នកប្រកប​របរដឹកជញ្ជូនកម្មករនិយោជិត ដើម្បីជំរុញឱ្យពួកគេផ្លាស់​ប្តូរពីរថយន្តកែច្នៃទៅប្រើប្រាស់រថយន្តក្រុង ខណៈមន្ត្រីរដ្ឋាភិបាលផ្ទាល់​ក៏ទទួល​ស្គាល់ថាអត្រា​ប្តូរទៅរថយន្តក្រុងទើបបានប្រមាណ៣០ភាគរយនៅឡើយ។
ពលរដ្ឋធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខ៦កាត់មុខសណ្ឋាគារមួយដែលកំពុងបិទទ្វារចោលក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងែទី ២១ ខែមីនា ឆ្នាំ២០២២។ អាន វិចិត្រ

អ្នកពឹងផ្អែកលើវិស័យទេសចរណ៍នៅសៀមរាបប្រឈមមុខជាថ្មីចំពោះការរឹតបន្តឹងរបស់ស្ថាប័នផ្តល់កម្ចី

អ្នកមានមុខរបរពឹងផ្អែកលើវិស័យទេសចរណ៍នៅក្នុងក្រុងសៀមរាបអះអាងថា ពួកគេកំពុងប្រឈមមុខជាថ្មីទៀតចំពោះគោលការណ៍ស្ថាប័ន​ធនាគារ និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុដែលរឹតបន្តឹងចំពោះអ្នកដែលរកលុយបង់សងបំណុលមិនបានតាមកិច្ចសន្យា។ អ្នកទាំងនេះអះអាងថា ត្បិតភ្ញៀវទេសចរហាក់កើនឡើងបន្តិចមែន ប៉ុន្តែភាគច្រើនជាភ្ញៀវជាតិ ហើយពួកគេនៅតែរកចំណូលមិនបានទៀងទាត់សម្រាប់បង់សងបំណុលដដែល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម