សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គ្រូបង្វឹក

លោក ខូវ ឆាយ ពេលចូលរួមបោះឆ្នោត ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ កាលពីថ្ងៃទី២២ ខែមករា ដោយអង្គមហាសន្និបាត បានគាំទ្រលោកឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)

សហព័ន្ធ​ប្រដាល់​សម្រេច​​ផ្លាស់ប្តូរ​របត់​គ្រប់គ្រងថ្មី ដើម្បីលុប​បំបាត់​​ភាពមិន​ប្រក្រតី និងបក្ខពួក​និយមក្នុងវិស័យ​គុនខ្មែរ

លោក ខូវ ឆាយ បាន​ថ្លែងក្រោយ​បញ្ចប់​មហាសន្និបាត​នោះ​ថា៖ «នៅ​ក្នុងអាណត្តិ​ទី​៨​នេះ យើងមិនជ្រើស​តាំង​អ្នក​នៅ​ក្នុង​ជួរគណៈកម្មាធិការ​ប្រតិបត្តិ ឱ្យ​ធ្វើ​ជាអគ្គលេខាធិការ​ទេ។ ​យើងបានសម្រេច​ថា ជ្រើស​រើស​យកអ្នក​ពី​​វិស័យ​ឯក​ជន​ខាង​ក្រៅ ព្រោះ​យើងគិត​ឃើញ​ថា អគ្គលេខាធិការ​ ត្រូវតែ​ជាបុគ្គល​ដែល​មិនពាក់ព័ន្ធ​ជាមួយ​ក្លិប-សមាគម​ និងមានពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ»។
អ្នកចាំទីរបស់ក្រុមក្រសួងមហាផ្ទៃ បានលោតទៅដោលបាល់ចេញ ពីការប្រជែងតែតរបស់ក្រុម Life FC ក្នុងពេលប្រកួតដណ្តើមយកលេខ១ និងលេខ២នៃលីគ២ ឆ្នាំ២០២៣-២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

គ្រូបង្វឹក និងថ្នាក់ដឹកនាំ​ក្លឹប​មួយ​ចំនួន ​បង្ហាញក្តីបារម្ភលើការអភិវឌ្ឍ​បាល់​ទាត់​នៅ​កម្ពុជា ​ក្រោយ​​លីគ​២​បាន​ផ្អាក

ការ​ប្រកួត​ជម្រើសជើងឯក​កម្ពុជា​​លីគ​២ (Cambodian League 2) ត្រូវបានផ្អាករៀបចំការប្រកួតនៅរដូវកាលថ្មី ឆ្នាំ២០២៤-២០២៥ ខណៈ​លីគនារីដែល​បានផ្អាកការ​ប្រកួត​ចូល​៣ឆ្នាំ​មក​ហើយ​​នោះ ត្រូវសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា សម្រេច​រៀបចំ​ឱ្យ​មាន​ការ​ប្រកួតឡើង​​វិញ ចាប់ពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៤ រហូត​ដល់​​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​១០​ក្រុមបាន​​ចូលរួម​។
លោក អេ ភូថង និងកីឡាករ អេ អាំម៉ារីនភូថង កំពុងផ្តល់យោបល់ដល់កីឡាករ ម៉ឺន មេឃា ក្នុងអំឡុងពេលសម្រាកឱ្យទឹកក្នុងព្រឹត្តិការណ៍ប្រកួតមួយ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

ប្តីប្រពន្ធ អេ ភូថង និងកូនស្រី ត្រូវបានសហព័ន្ធប្រដាល់ដាក់ពិន័យមិនឱ្យចូលរួមសកម្មភាពប្រកួតគុនខ្មែរ៦ខែ

អតីតកីឡាករ​ជើង​ខ្លាំង និងជា​គ្រូ​បង្វឹក​ដ៏​ឆ្នើម​លោក អេ ភូថង រួមទាំង​ភរិយាអ្នក​ស្រី សាំង សុម៉ាលី និង​កីឡាការិនី អេ យ៉ានុត ដែលជា​កូន​ស្រី ត្រូវ​បានសហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដាក់វិន័យ(ពិន័យ) មិនឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ប្រដាល់​គុនខ្មែរ​រយៈ​ពេល​៦ខែ​ដូចគ្នា ដោយចាប់គិត​ពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤​តទៅ។ ប៉ុន្តែ​​ លោក ខូវ ឆាយ បានបង្ហើប​ថា ការ​ដាក់ពិន័យ​នេះ អាច​នៅមាន​ច្រក​សម្របសម្រួល និង​បន្ធូរបន្ថយកម្រិត​ទោស​បាន​ខ្លះ…
កីឡាការិនីរបស់ភ្នំពេញក្រោន បានស៊ុតបាល់គេចពីការបាំងរបស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅក្នុងការប្រកួត Soccer League លើកទី៧ ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

សកម្មភាពប្រកួតបាល់ទាត់នារីនៅកម្ពុជាបានថយចុះ បន្ទាប់ពីការប្រកួតស៊ីហ្គេមឆ្នាំ២០២៣

ការដណ្តើម​បានកៅអី​ឡើង​ទៅកាន់​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​​ទី​៣២ ឆ្នាំ​២០២៣ នៅលើ​ទឹក​ដី​ខ្លួន​ឯង បានក្លាយជា​កំណត់​ត្រា​ប្រវត្តិ​សាស្រ្ត​​សម្រាប់​ក្រុមបាល់​ទាត់​ជម្រើសជាតិនារី​​កម្ពុជា ហើយលទ្ធផល​ដ៏​ល្អ​នេះ ខណៈពេលនោះ​​ ក្រុមបាល់ទាត់​ជម្រើសជាតិ​បុរស​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ ​ត្រឹម​វគ្គជម្រុះ​តាម​​​ពូល​​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម