សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គ្រួសារ

ក្មេងសិស្សសាលាម្នាក់ ជិះកង់សាលារៀនមួយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសម្រាកថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ឪពុកម្តាយមិនមានលទ្ធភាពបង់​លុយ​ឱ្យកូនរៀនគួរតាមគ្រូតម្រូវ

ឪពុកម្តាយមួយចំនួនត្អួញត្អែរថា ពួកគាត់ជួបការលំបាកខ្លាំងក្នុងការបង់ប្រាក់ឱ្យកូនរៀនគួ​តាម​គ្រូតម្រូវដែលពេលខ្លះចង់ឱ្យកូនឈប់រៀនទៀតផង ខណៈប្រាក់ចំណូល​ថយចុះ​ហើយ​ការ​ចំណាយ​ក្នុងគ្រួសារកាន់តែកើនឡើង។
ពលរដ្ឋឃុំបិតត្រាំងប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសាលាឃុំកាលពីថ្ងៃទី១១ ខែមីនា ទាមទារឱ្យ អាជ្ញាធរដោះស្រាយករណីឧកញ៉ាមួយរូបមានបណ្ណកាន់កាប់ដីធ្លីត្រួតលើដីភូមិរបស់ពួកគាត់។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋខេត្តព្រះសីហនុជិត១៦០​គ្រួសារ​ទទូច​ឱ្យ​អាជ្ញាធរដោះស្រាយ​ករណីឧកញ៉ាម្នាក់កាន់បណ្ណដីធ្លីត្រួត​លើដីពួកគាត់

ពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិត១៦០​គ្រួសារ​ទទូចឱ្យអាជ្ងាធរ​ដោះស្រាយ​ករណី​វិវាទ​​ដីធ្លី​ជាមួយឧកញ៉ាមួយរូប ដែលកំពុងកាន់​បណ្ណកម្មសិទ្ធិ​ជាន់លើដីភូមិ​របស់ពួកគាត់​យ៉ាង​ហោចណាស់៥ហិកតាដែលសុទ្ធតែ​ជាដី​មាន​ការ​ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
ក្មេងស្រីម្នាក់លក់ពោតបំពង និងរបស់ហូបនៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ រកឃើញកុមារជាច្រើនក្នុងខេត្តកំពង់ស្ពឺបោះបង់ការសិក្សា ដោយសារគ្រួសារមានវិបត្តិបំណុល

ការ​សិក្សាស្រាវជ្រាវ​របស់អង្គការរដ្ឋាភិបាលចំនួនពីរ​ បាន​បង្ហាញ​ថា ​​ការ​រីក​រាលដាលនៃការ​​ជំពាក់​បំណុល​ច្រើន​លើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មានជាទម្រង់ផ្សេងៗ ដូចជាបណ្តាលឱ្យកុមារ​ជាច្រើនឈប់ពីការសិក្សាដើម្បីធ្វើការរកប្រាក់ជួយក្រុមគ្រួសារក្នុងការសងបំណុល​។
វាគ្មិនកិត្តិយសចូលរួមក្នុងកម្មវិធីសន្ទនាមតិអំពីអំពើហិង្សាក្នុងគ្រួសារ។ រូបថត៖ ទក សុគន្ធ

អំពើហិង្សាក្នុងគ្រួសារក្នុងស្រុកសូទ្រនិគមមានការថយចុះគួរឱ្យកត់សម្គាល់

អំពើ​ហិង្សា​ក្នុង​គ្រួសារនៅក្នុង​មូលដ្ឋាន​ស្រុក​សូទ្រនិគម ខេត្តសៀមរាប មានការ​ថយ​ចុះជាង​ពេល​មុន ដោយសារ​អាជ្ញាធរ​មានការ​ផ្សព្វផ្សាយ​តាមរយៈគោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និងការ​បង្កើត​ឱ្យ​មាន​ក្រុមការ​ងារ​ពហុវិស័យ​ ដើម្បី​ឆ្លើយ​តប​ទាន់​ពេល​លើ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។
អាជ្ញាធរចុះបណ្តុះបណ្តាលពលរដ្ឋឲ្យយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារ។ រូបភាព៖ ខាន់ សុម៉ាលី

អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ត្រីរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ

អាជ្ញាធរឃុំមាន​តួនាទីយ៉ាងសំខាន់ក្នុងការជួយអន្តរាគមន៍ទៅដល់​ជន​រងគ្រោះដោយ​ អំពើហិង្សាក្នុងគ្រួសារនិងអប់រំផ្លូវច្បាប់​ទៅដល់​ពលរដ្ឋនៅក្នុង​មូល​ដ្ឋានរបស់​​ខ្លួន​ ដោយសារតែ​ស្រី្តជា​ជន​រងគ្រោះភាគច្រើន​​នៅពុំទាន់យល់ដឹងអំពីផ្លូវ​​ច្បាប់នៅឡើយ​ ដែលជា​ហេតុ​​ធ្វើ​ឲ្យ​ជន​រងគ្រោះ​បន្ត​រួមរស់ជាមួយប្តីក្នុងស្ថានភាពហិង្សា។

ព័ត៌មានថ្មី

អត្ថបទពេញនិយម