សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: គ្រឿងញៀន

មន្ត្រីដុតសារធាតុញៀនខុសច្បាប់ក្នុងពិធីមួយនៅកោះពេជ្ររាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមត្ថកិច្ច​រឹបអូសសារធាតុញៀន​ជាង​៥តោន និងឃាត់ខ្លួន​ជនសង្ស័យជាង ​១០ ០០០​នាក់​ក្នុងពេល៦ខែ

អាជ្ញាធរ​ថ្នាក់ជាតិ និង​​ក្រោម​ជាតិ​ បាន​បង្ក្រាប​​បទ​ល្មើស​គ្រឿងញៀន​ចំនួន ​៤ ៧១៨​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ​១១ ៧៨០​នាក់ ក្នុង​នោះ​មាន​ស្រ្តី​៩៤៥​នាក់​។ ថ្នាំ​ញៀន​ប្រហែល​៥តោន និង​គ្រឿ​ផ្សំ​សារធាតុ​ញៀន​ចំនួន​២២៥​គីឡូក្រាមត្រូវ​បាន​រឹបអូស ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៤​។ នេះ​បើ​តាម​លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន(NACD)​ ផ្ដល់​បទ​សម្ភាសន៍​ដល់​ ខេមបូចា​។​ បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ចំនួន​នេះ​នៅ​តែ​ខ្ពស់ ដែល​មាន​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​បរិមាណ​សរុប​ក្នុង​ឆ្នាំ​២០២៣។ ខណៈដែលសង្គម​ស៊ីវិល​មើល​ឃើញ​ថា​បញ្ហា​ថ្នាំញៀន​កំពុង​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅក្នុងសង្គមកម្ពុជា។​ របាយការណ៍​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនក្នុង​ឆ្នាំ​២០២៣​ បានបង្ហាញថា…
ផេកថ្មីដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទើបបង្កើតថ្មីដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋតាមដានមើល រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

«NoDrug»ជាកម្មវិធីផ្តល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់​​គ្រឿងញៀន ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ

កម្មវិធី​ទូរសព្ទ​ដៃ​​«NoDrug​»ដែល​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ទើប​ប្រកាស​ឱ្យ​​ទាញ​យក​ប្រើប្រាស់​ជាផ្លូវការ​កាលពីពេល​ថ្មីៗនេះ បានផ្តល់​សារអប់រំដ៏សម្បូរបែប​ពីផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន​ ព្រោះ​បញ្ហាគ្រឿងញៀនបាន​ក្លាយ​ជាក្តីបារម្ភរួម​របស់​សង្គមជាតិ​ ខណៈ​គ្រាន់​តែ​ជិត​៥​ខែ​ដើមឆ្នាំ២០២៤​នេះ សមត្ថកិច្ច​បង្ក្រាប​បានគ្រឿង​ញៀន​​រហូត​ដល់​ជាង​៣តោន។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា)

លោកនាយករដ្ឋមន្រ្ដីចេញបញ្ជាឱ្យធ្វើតេស្ដលើមន្រ្ដីរាជការទាំងអស់ បើពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្រមខណ្ឌ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ បញ្ជាឱ្យធ្វើតេស្ដលើ​មន្រ្ដីរាជការ​ទាំង​អស់​​ជុំវិញបញ្ហា​គ្រឿង​ញៀន និងមិនឱ្យមានការវិនិយោគលើការដាំដើម​កញ្ឆាក្នុង​ទឹកដី​កម្ពុជា ខណៈមន្រ្ដីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគាំទ្រ និងអនុវត្ដតាមបទ​បញ្ជានោះ។
សំណាកដបដែលក្រុមអ្នកប្រើប្រាស់គ្រឿងញៀនបានបន្សល់ទុកក្រោយពួកគេប្រើប្រាស់ហើយនៅក្នុងព្រៃមួយកន្លែងស្ថិតក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបភាពថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

កូនៗពលរដ្ឋជាជនជាតិដើមភាគតិចប្រមាណ៤០​ភាគរយក្នុងឃុំមួយនៅខេត្តរតនគិរីកំពុងវក់ប្រើប្រាស់​គ្រឿង​ញៀន

មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំមួយក្នុងខេត្តរតនគិរីអះអាងថា ពួកគេ​ព្រួយ​បារម្ភ ពីសុវត្ថិភាព ដោយសារយុវជនក្នុងភូមិទាំងកូនពលរដ្ឋ និងកូនមន្ត្រី ប្រមាណ៤០ភាគរយ​វក់ប្រើ​ប្រាស់​​គ្រឿងញៀន ក្នុងនោះមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ក៏រងការចោទថា ប្រើគ្រឿងញៀន​កម្រិត​ធ្ងន់ធ្ងរ​ដែរ។
ពលរដ្ឋ២នាក់កំពុងជិះម៉ូតូឆ្លងកាត់មុខសាលាឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ រូបថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

មន្ត្រីឃុំ និងជនជាតិដើមភាគតិចមួយចំនួននៅខេត្តរតនគិរីបារម្ភយ៉ាងខ្លាំងពីបញ្ហាគ្រឿងញៀនក្នុងសហគមន៍

មន្ត្រីឃុំ និងជនជាតិដើមភាគតិចចារ៉ាយនៅក្នុងតំបន់មួយចំនួន​នៅក្នុងស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី បារម្ភពីបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់ពួកគាត់​ដែលកំពុងធ្វើឱ្យ​យុវជន​មួយ​ចំនួនខូចសុខភាព បាត់ស្មារតី បង្កហិង្សា និងកើតអំពើចោរកម្មនានា។​
លោក ឯម សុផល ចៅសង្កាត់អូរចារ ថ្លែងក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក។ រូបថត៖ រី មុនីបញ្ញា

ប្រជាពលរដ្ឋនៅសង្កាត់អូរចារព្រួយបារម្ភបញ្ហាអសន្តិសុខដែលបង្កឡើងដោយគ្រឿងញៀន

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង ព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខ ដែលបង្កឡើងដោយសារតែយុវជនមួយចំនួនប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ។
អាជ្ញាធរកំពុងរៀបចំដុតបំផ្លាញគ្រឿងធាតុញៀនខុសច្បាប់ ក្នុងឱកាសទិវាអន្តរជាតិប្រឆាំងការជួញដូរសារធាតុញៀនខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ ខេមបូចា/ព្រីង សំរាំង

គណបក្សនយោបាយសន្យាលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងឱកាសឃោសនាបោះឆ្នោតឃុំ-សង្កាត់

នៅតំបន់មុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ផ្សេងទៀតដែលកំពុងប្រឈមនឹងការកើនឡើងចំនួនអ្នកប្រើប្រាស់ និងលក់ថ្នាំញៀន។ ដោយសារតែប្រជាពលរដ្ឋមើលឃើញពីផលប៉ះពាល់លើសុខភាព និងសុវត្ថិភាព សារនយោបាយជាច្រើនបានលើកឡើងពីការលុបបំបាត់ការជួញដូរគ្រឿងញៀន ដែលជាសារនយោបាយសំខាន់បំផុតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
ប្រជាពលរដ្ឋ និងសមត្ថកិច្ច ឈរចោមរោមមើលសពនគរបាលពីរនាក់ដែលត្រូវបានបាញ់ស្លាប់ក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ រូបថតថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ រូបភាពផ្ដល់ដោយ ឆន មុន្នី

នគរបាល២នាក់ស្លាប់ និងម្នាក់រងរបួសក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននៅស្រុកអង្គស្នួល

មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយរងផ្នែកគ្រឿងញៀនម្នាក់បានស្លាប់បាត់បង់ជីវិត ព្រមទាំង​មន្រ្តី​ប៉ូលិសប៉ុស្តិ៍ម្នាក់ទៀត​រងរបួស​​ដោយសារ​ជនល្មើសបាញ់ត្រូវ ខណៈពួកគេចុះបង្រ្កាប​បទ​ល្មើសគ្រឿងញៀន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។  នេះបើតាមការបញ្ជាក់ពីលោក មិន ប៊ុនឈាន ស្នងការរងទទួលបន្ទុកផ្នែកគ្រឿងញៀនប្រចាំខេត្តកណ្ដាល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម