សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គ្រោះថ្នាក់

កម្មករកំពុងជួសជុលផ្លូវរថភ្លើង បន្ទាប់ពីរថភ្លើងជួបឧប្បត្តិហេតុរអិលធ្លាក់ផ្លូវក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ផ្លូវ​ដែក​នៅ​កម្ពុជា៖ គ្រោះ​ថ្នាក់​លើ​ផ្លូវរថភ្លើង​នៅឆ្នាំនេះមានប្រាំបួន​ករណី ដែលនាំឲ្យមានកង្វល់ពីសុវត្ថិភាព

ផ្លូវ​ដែក​កម្ពុជា​ដែល​បានសិក្សា​ជាយូរ​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បានអ្នក​សេដ្ឋកិច្ច​ចាក់ទុក​ថា​ផ្ដល់​នូវ​សក្ដានុពលផ្នែក​សេដ្ឋកិច្ច ខណៈ​អ្នក​ផ្សេង​ទៀត​យល់​ឃើញ​ថា​កំពុងមាន​បញ្ហា​ផ្នែក​សុវត្ថិភាព​។​
កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

កម្មករសំណង់ភាគច្រើននៅមិនទាន់បានចុះឈ្មោះសម្រាប់ការទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល

យោងតាមច្បាប់ការងារ កម្មករនិយោជិតទាំងអស់ត្រូវទទួលបានអត្ថប្រយោជន៍ពី​បេឡាជាតិរបបសន្តិសុខសង្គម។ ប៉ុន្តែកម្មករសំណង់ជាច្រើននៅតែមិនដឹងអំពីអ្វីដែលនិយោជកត្រូវ​ផ្តល់​ឲ្យ​ពួកគេ ហើយកម្មករសំណង់ភាគច្រើនមិនត្រូវបានចុះ​ឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមទេ។
សិស្សសាលាបឋមកំពង់តាឡុងជិះកង់ចេញពីសាលាទៅផ្ទះនៅតាមបណ្តោយផ្លូវមុខសាលាដែលត្រូវបានស្រោចទឹកហើយ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តកណ្តាល បារម្ភពីបញ្ហាសុខភាព និងសុវត្ថិភាពក្មេងៗ

អាណាព្យាបាលដែលកំពុងអង្គុយចាំយកកូនតូចៗរបស់ពួកគេចេញពីរៀននៅសាលាបឋម​សិក្សាកំពង់តាឡុង ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង បារម្ភអំពីសុវត្ថិភាព​ និងសុខភាព ខ្លាច​មានគ្រោះថ្នាក់ ដោយសារតែសាលារៀនមួយនេះមិនមានរបង ខណៈ​ឡាន​តូចធំដឹក​ដី​កាត់​​ផ្លូវមុខសាលារៀនតាំងពីព្រឹកដល់ល្ងាច និងបង្កឱ្យមានដីហុយខ្លាំង។
រថភ្លើងកំពុងបើកលើផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នកដំណើរពីភ្នំពេញទៅព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត។ រូបភាព mpwt

ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវដែកភ្នំពេញ-ព្រះសីហនុនៅតែប្រឈមគ្រោះថ្នាក់

ផ្លូវដែកមួយខ្សែមានប្រវែង២៥០គីឡូម៉ែត្រ សម្រាប់ដឹកទំនិញ និងអ្នក​ដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តតាកែវ និងកំពត ដែលរាជរដ្ឋាភិបាល បានជួសជុលដាក់ឲ្យប្រើប្រាស់ឡើងវិញ កន្លងមកតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវនិងអ្នកដំណើរឆ្លងកាត់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម