សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ឃាតកម្ម

ជនជាតិថៃឈ្មោះ Ekalak Paenoi (C) ជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ (CNRP) លិម គិមយ៉ា ត្រូវបានអមដំណើរតាមឡានប៉ូលិស ដើម្បីដឹកគាត់ទៅកាន់តុលាការព្រហ្មទណ្ឌពីស្ថានីយ៍ប៉ូលិស Chana Songkram ក្នុងទីក្រុងបាងកក។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ AFP)

អ្នកបាញ់សម្លាប់លោក លិម គិមយ៉ា សារភាព តែមិនប្រាប់ពីមេ​ខ្លោង​​នៅពីក្រោយ ខណៈគ្មាន​សំណើ​ពី​ប្រទេស​ថៃ​ក្នុង​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ទី​២

កម្ពុជាមិនទាន់ទទួលបានសំណើសុំកិច្ចសហការពីប្រទេសថៃ ដើម្បីស៊ើបអង្កេតជនសង្ស័យទី២ ជាជនជាតិខ្មែរនៅឡើយទេ បន្ទាប់ពីការធ្វើឃាតអតីតសមាជិកសភាកម្ពុជា លោក លិម គិមយ៉ា ដែលជនសង្ស័យជនជាតិថៃ ឈ្មោះ Ekkalak Pheanoim បានសារភាពហើយ។
លោក ស្រី ស៊ីណា ជាជនសង្ស័យដែលបានបាញ់សម្លាញ់ជនរងគ្រោះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកមកស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពស្នងការនគរបាលរាជធានីភ្នំពេញ)

តុលាការបានផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ជាប់ពន្ធនាគារ​៣១ឆ្នាំ​ពាក់ព័ន្ធនឹងករណីមនុស្សឃាត

អតីត​ឧកញ៉ា ស្រី ស៊ីណា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ ៣១​ឆ្នាំ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន២លានដុល្លារដល់គ្រួសារជនរងគ្រោះ និង៥៥ម៉ឺនដុល្លារ ​ដល់ភាគីដែលរងរបួស និងអ្នកពាក់ព័ន្ធដទៃទៀត ពីបទឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមអង្គការសង្គមស៊ីវិលនិងសកម្មជនយុវជន កាលពីថ្ងៃពុធ បាននាំគ្នាប្រារព្ធពិធីរំឭកខួបទី៨ នៃឃាតកម្មលើរូបលោក កែម ឡី នៅឯស្ថានីយប្រេងកាល់តិច ជាទីដែលលោកត្រូវបានគេបាញ់សម្លាប់ ។ (ខេមបូចា / ព្រីង សំរាំង)

សង្គមស៊ីវិល ​និងយុវជននៅតែចាំវីរភាព​របស់លោក កែម ឡី ៨ឆ្នាំក្រោយ​នៃឃាតកម្មលើរូបលោក

នាឱកាសប្រារព្ធ​​ខួប​លើកទី៨នៃឃាតកម្ម​លើរូប​លោក​ កែម ឡី ក្រុមសង្គមស៊ីវិល​និង​សកម្មជន​យុវជន​ បានប្រមូលផ្ដុំគ្នា​នៅឯ​ស្ថានីយ​ប្រេងឥន្ធនៈ កាល់តិច ជិត​ស្តុបបូកគោ ជាទីកន្លែង​ដែល​ឃាតក​បានបាញ់សម្លាប់​លោក កាលពីឆ្នាំ២០១៦ ។ ពួកគេ​បានដាក់កម្រងផ្កា ថ្លែងសុន្ទរកថា និង​បានចូលរួម​ក្នុង​ពិធី​សូត្រមន្តតាមទំនៀមទម្លាប់ពុទ្ធសាសនា​ដើម្បីរំឭកដល់មរណភាព​ ព្រមទាំងបន្តទាមទាររកយុត្តិធម៌ជូនលោក ។
លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់លើជនសង្ស័យជាឃាតកឈ្មោះ ស្រី ស៊ីណា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួង​យុត្តិធម៌​ប្រកាស​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​មាន​ការ​រិះគន់​ខ្លាំង​ជុំវិ​ញ​​​ការចោទ​ប្រកាន់អតីតឧកញ៉ា​ម្នាក់​ពី​​បទ​​ឃាតកម្ម​

ក្រសួងយុត្តិធម៌នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ជាពិសេសអំពី​ «ស្ថាន​ទម្ងន់ទោស​» នៃបទល្មើសព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធនឹងបទ​ឃាតកម្ម បន្ទាប់ពីមានការរិះ​គន់​ជា​សាធារណៈជុំវិញបទចោទដែលតុលាការ​បាន​ចោទប្រកាន់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារ​យ៉ាងព្រៃផ្សៃលើ​ជនរងគ្រោះ​។
ព្រះសង្ឃ និងសកម្មជនបរិស្ថានដាក់ញត្តិជូនក្រសួងយុត្តិធម៌ស្ដីពីករណី ឈុត វុទ្ធី នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

អង្គការមិនមែនរដ្ឋាភិបាលនិងសកម្មជន​អំពាវនាវឱ្យស៊ើបអង្កេតឡើងវិញលើ​ករណី​ឃាតកម្មលើអ្នកប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើ ឈុត វុទ្ធី

អង្គការមិនមែនរដ្ឋាភិបាល និងសកម្មជន​បានអំពាវនាវ​ឱ្យរដ្ឋាភិបាល​បើកការស៊ើប​អង្កេត​​​ឡើង​វិញ​ទៅលើសំណុំ​រឿង​របស់​សកម្មជនប្រឆាំងការកាប់បំផ្លាញព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់ស្លាប់​កាលពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១២។
សមត្ថកិច្ចកម្ពុជាចាប់ខ្លួនជនជាតិថៃបួនរូបនៅក្រុងប៉ោយប៉ែតរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងឃាតកម្មលើមនុស្សបីនាក់។ រូបភាពផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋាននរគបាលជាតិ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ចាប់ខ្លួនជនជាតិថៃបួននាក់នៅកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងឃាតកម្មលើមនុស្សបីនាក់

ជនជាតិ​ថៃ​បួន​រូប​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ និង​ឃាត​កម្ម​លើ​មនុស្ស​បី​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពីចុង​សប្ដាហ៍​នេះ​។​
ក្រុមសង្គមស៊ីវិល និងសកម្មជនយុវជនចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយដាក់កម្រងផ្កានៅថ្ងៃខួប៧ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ទីដែលលោកត្រូវឃាតកបាញ់សម្លាប់កាល។ រូបភាព៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

ជាថ្មីម្តងទៀត សកម្មជនទាមទាររកយុត្តិធម៌ អំឡុងខួប៧ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី

តំណាងអង្គការសង្គមស៊ីវិល សមាជិកគណបក្សប្រឆាំងនិងសកម្ម​ជនយុវជន​បរិស្ថានប្រមាណ១០០នាក់ បានប្រារព្ធពិធី​រំឭក​ខួប​៧​ឆ្នាំ​ នៃឃាតកម្មលើ​បណ្ឌិត កែម ឡី ជាមួយនឹងការតវ៉ាកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌នៅ​​ក្នុងសំណុំរឿងនេះ។
យុវជនបរិស្ថាន បានយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ដើម្បីស្នើឱ្យបន្តស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ដែលជាសកម្មជនការពារធនធានធម្មជាតិ។ រូបថតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនបរិស្ថាននៅតែទាមទារឱ្យស្វែងរកអ្នកពាក់ព័ន្ធ បន្ទាប់ពី១១ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី

សកម្មជនបរិស្ថានវ័យក្មេងប្រមាណ៣០នាក់បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ឱ្យជំរុញ​ទៅ​ស្ថាប័ន​អយ្យការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកអ្នកផ្ដើមគំនិត និងអ្នកពាក់ព័ន្ធ​លើ​ឃាតកម្មលោក ឈុត វុទ្ធី មកផ្ទន្ទាទោសតាមច្បាប់ បន្ទាប់ពីគាត់ត្រូវបាន​គេធ្វើឃាត​អស់​រយៈ​ពេល​១១ឆ្នាំមកហើយ ត្បិតក្រុម​សកម្មជនជឿថាមិនទាន់រកឃើញឃាតកពិត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម