
ក្រុមហ៊ុនម៉ាកយីហោល្បីៗចំនួន១៨ ស្នើរដ្ឋាភិបាលកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់
ក្រុមហ៊ុនម៉ាកយីហោល្បីៗលំដាប់ពិភពលោកចំនួន១៨បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលជាបន្ទាន់លើការធ្វើសវនកម្មលើអង្គការសង់ត្រាល់(CENTRAL) និងដកបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងប្រធានកម្មវិធីរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ និងត្រូវធានាថាកម្ពុជាគោរពសិទ្ធិរបស់អង្គការសង្គមស៊ីវិល។