សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ឃុំឃាំង

សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ជនភៀសខ្លួនកម្ពុជា៧នាក់ នៅបន្តជាប់ឃុំក្នុងមណ្ឌលឃុំឃាំងអន្តោប្រវេសន៍នៃប្រទេសថៃ

ជនភៀសខ្លួនកម្ពុជា​ ៧រូប ដែលត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍ថៃ​ឃាត់ខ្លួន​នៅកន្លែង​ដែលពួកគេ​បាន​ចូលរួម​វគ្គបណ្ដុះបណ្ដាល​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាពក្រុងប៉ារីស នៅទីក្រុងបាងកក គឺកំពុងបន្ត​ជាប់​ឃុំនៅក្នុងមជ្ឈមណ្ឌល​ឃុំឃាំងអន្តោប្រវេសន៍នៅឡើយ ដោយគិតមកទល់ពេលនេះ រយៈពេល​ដែលពួកគេ​ជាប់​ឃុំឃាំងគឺជាងពីរសប្ដាហ៍មកហើយ ។
ពលរដ្ឋឥណ្ឌូនេស៊ី៤១នាក់ ត្រូវបានបញ្ជូនចេញពីកម្ពុជាត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញកាលពីខែមុន នៅក្នុងរូបភាពដែលថតនៅការិយាល័យនគរបាលអន្តោប្រវេសន៍កម្ពុជា ។ (ក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី)

ប៉ូលិសកម្ពុជាថ្លែងផ្ទុយពីមន្ត្រីឥណ្ឌូនេស៊ី និងអះអាងថាពលរដ្ឋដែលបញ្ជូនត្រឡប់ទៅវិញមិនមែនជាជនរងគ្រោះទេ

ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំរាជធានីភ្នំពេញ បានប្រកាស​កាលពីថ្ងៃចន្ទ​សប្ដាហ៍នេះថា នៅក្នុង​ខែមុន ស្ថានទូត​​បានបញ្ជូន​ពលរដ្ឋឥណ្ឌូនេស៊ី ៤១នាក់ ត្រឡប់ទៅប្រទេស​កំណើតវិញ ទាក់ទិនទៅនឹង​ប្រតិបត្តិការ​ឆបោក​តាមអនឡាញ ប៉ុន្តែមន្ត្រីនគរបាល​កម្ពុជា​និយាយថា មនុស្សទាំងនេះ​មិនមែនជាជនរងគ្រោះនោះទេ ។​
ក្លោងទ្វារចូលមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (រូបភាពផ្តល់ឲ្យដោយអង្គការលីកាដូ)

បន្ទាប់ពីមានអ្នកស្លាប់កាន់តែច្រើន អង្គការលីកាដូអំពាវនាវជាថ្មីឲ្យបិទមណ្ឌលសំចតព្រៃស្ពឺ

យ៉ាងហោចណាស់​ មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​កាល​ពី​ខែសីហា​ បន្ទាប់ពី​ពួកគេ​មិន​បាន​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃស្ពឺ​ ហើយ​ភស្តុតាង​បង្ហាញថា មាន​អ្នក​ជាប់ឃុំ​ជាង​១០​នាក់​បាន​ស្លាប់​ចាប់តាំងពី​ខែ​កក្ក​ដា​ នេះបើ​យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម