
ពលរដ្ឋមួយចំនួនក្នុងភូមិមួយនៃខេត្តបាត់ដំបងសុំសង្គមស៊ីវិលជួយ ក្រោយពីអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយទំនាស់ផ្លូវចេញចូលភូមិ
ប្រជាពលរដ្ឋភូមិជ្រោយស្តៅ៖ «ខ្ញុំចង់ឱ្យដោះដែកបាំងផ្លូវចេញ ឱ្យមានសេរីភាពដូចគេទូទៅដែរ ផ្លូវលំភូមិគេ ទូទៅចេញចូលសេរីមិនដែលឃើញមានអ្នកមកធ្វើរបងដែកបិទផ្លូវមិនឱ្យចេញចូលពេលយប់ចឹងទេ ! ខ្ញុំចង់មាន សេរីភាពដូចគេ ពួកខ្ញុំអីក៏រស់នៅពិបាកម៉្លេះ!»។