ឃុំដាច់ស្រយាលមួយនៅមណ្ឌលគិរីប្រឈមកង្វះថវិកាជួសជុលផ្លូវខូច
ខេត្តមណ្ឌលគិរី៖ ផ្លូវក្រួសក្រហមមួយខ្សែប្រវែងប្រមាណ១០គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ចូលទៅកាន់ភូមិពូទ្រូ ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង មានជង្ហុកធំៗ ធូលីដីហុយខ្លាំង និងចំណោតឡើងចុះ ហ៊ុមព័ទ្ធដោយព្រៃឈើស្ងាត់ បានបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះជាង៣០ឆ្នាំមកហើយ។