
ស្រូវប្រាំងរបស់កសិករនៅខេត្តជាប់បឹងទន្លេសាបមួយចំនួនប្រឈមនឹងការខូចខាត ដោយសារខ្វះទឹកស្រោចស្រព
ប្រជាកសិករចំនួន៦ភូមិរស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាប់តំបន់បឹងទន្លេសាប មិនទាន់ទទួលបានជំនួយសង្គ្រោះស្រូវប្រាំងពីអាជ្ញាធរនៅឡើយទេ ខណៈដែលស្រូវប្រាំងរបស់ពួកគាត់ទំហំជាង១ពាន់ហិកតាកំពុងក្រៀមស្វិតខ្វះទឹក ប្រឈមនឹងងាប់ទាំងស្រុងបើសិនមិនមានការជួយក្នុងរយៈមួយខែទៀត។