សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ឃុំបឹងខ្យាង

ផ្ទះពលរដ្ឋនៅតាមបណ្តោយប្រឡាយដែលអាជ្ញាធរនឹងពង្រីកសងខាង៥០ម៉ែត្រក្រោមគម្រោងរបស់រដ្ឋ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដកណ្ដាលថា នឹងផ្ដល់សំណងផលប៉ះពាល់ជូនពលរដ្ឋក្រោយពីចុះសិក្សាវាយតម្លៃរួចនៅឃុំបឹងខ្យាង

អាជ្ញាធរខេត្ដកណ្ដាលអះអាងថា នឹងផ្ដល់សំណងផលប៉ះពាល់ក្រោយពីចុះសិក្សា​វាយតម្លៃរួច​សម្រាប់​ពលរដ្ឋនៅឃុំបឹងខ្យាងក្រោមគម្រោងពង្រីកប្រឡាយសងខាង៥០ម៉ែត្រ ខណៈ​រដ្ឋបាល​​​​បានចេញសេចក្ដីបំភ្លឺជុំវិញសារព័ត៌មានមួយចំនួនបានចុះផ្សាយ​កន្លងមក។
ព្រែកដែលអាជ្ញាធរត្រៀមជីកដើម្បីពង្រីកសងខាង៥០ម៉ែត្រដែលនឹងប៉ះពាល់ដល់លំនៅឋាន ពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រែកនេះ ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

ពលរដ្ឋជាង១០០គ្រួសារនៅឃុំបឹងខ្យាងរងផលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយរបស់រដ្ឋ

ពលរដ្ឋ២ភូមិជាង១០០គ្រួសារនៅឃុំបឹងខ្យាងរងផលប៉ះពាល់ពីគម្រោងពង្រីកប្រឡាយរបស់ រដ្ឋ ខណៈពលរដ្ឋខ្លះទើបតែព្រមទទួលសំណងពីព្រលានយន្ដហោះអន្ដរជាតិតេជោតាខ្មៅ និង​បានទៅទិញដីសង់ផ្ទះនៅទីនោះរួចរាល់ និងខ្លះទៀតកំពុងសាងសង់ ប៉ុន្ដែបែរ​ជា​ត្រូវ​រង​ប៉ះ​ពាល់​​ម្ដងទៀត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម