សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ឃុំសង្កាត់

មន្ត្រីសង្កាត់អូរម៉ាល់ផ្ដល់សេវាជូនប្រជាពលរដ្ឋដោយមិនមានយកកម្រៃបន្ថែម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ (ហែល កំសាន)

ប្រជា​ពល​រដ្ឋ និង​អាជ្ញាធរអំពាវនាវឲ្យ​បង្កើន​ថវិកាជាតិ​ដើម្បី​បំពេញតម្រូវ​ការ​ប្រជា​ពល​រដ្ឋ

អាជ្ញាធរ​សង្កាត់​អូរម៉ាល់​ក្នុង​ក្រុង​បាត់ដំបង និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ផ្សេងទៀត​បាន​គូស​បញ្ជាក់ពី​ភាព​ខ្វះ​ខាត​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ឃុំ ដើម្បី​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និង​តម្រូវ​ការ​ផ្សេង​ទៀត​របស់​ប្រជា​ពល​រដ្ឋ។ ជាក់ស្ដែង ថវិកាកន្លងមកគឺមិន​គ្រប់​គ្រាន់​សម្រាប់កសាង​ផ្លូវ និង​ប្រព័ន្ធ​លូ​ផង​ដែរ​។​
កំណាត់ផ្លូវលេខ៥៩ដល់ភ្នំ១០០ ស្ថិតនៅក្នុងឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលហុយ និងខូច។ ថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ រូបភាពថតដោយ សុខ សាវី

ការផ្តល់កញ្ចប់ថវិកាសម្រាប់ឃុំសង្កាត់នៅមិនទាន់ឆ្លើយតបតម្រូវ​ការ​ចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ពលរដ្ឋម្នាក់បានត្អូញត្អែរថា៖ «ខ្ញុំជិះម៉ូតូទៅមណ្ឌលសុខភាពម្តងៗឈប់បីបួនដងឈឺពោះពេកទំរាំដល់ពេទ្យដោយសារផ្លូវរលាក់ហើយហុយ ដុំថ្មផុសមក ជួនកាលទៅហួសម៉ោងពេទ្យក៏មាន»។ នេះជាសំដីរបស់អ្នកស្រី គឹម ស្រ៊ៀង អាយុ៣៤ឆ្នាំ ដែលកំពុងពរពោះ៧ខែ រស់នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមុខរបរលក់អីវ៉ាន់ចាប់ហួយគ្រប់មុខ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមសវនាការលើសំណុំរឿងបរិហាកេរ្តិ៍ដែលប្តឹងដោយគ.ជ.ប។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការសំណុំរឿងលោក សុន ឆ័យ ជុំវិញការរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

សាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃព្រហស្បតិ៍​បាន​បើកសវនាការកាត់ក្តីលើសំណុំរឿង​របស់លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ដែលគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត​បាន​ប្តឹងលោក​ពីបទបរិហាកេរ្តិ៍​ដោយ​សារតែ​លោករិះគន់​ការបោះឆ្នោត​ឃុំសង្កាត់កាលពីខែ​មិថុនា​។
(ពីខាងឆ្វេង) អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា និង លោក សុន ឆ័យ និងអគ្គលេខាធិការលោក លី សុធារ៉ាយុទ្ធ ចូលរួមក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បេក្ខជនឃុំសង្កាត់គណបក្សភ្លើងទៀនជាច្រើនទៀតត្រូវបានកាត់ចេញពីការបោះឆ្នោត

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ដក​បេក្ខជន​ឈរ​ឈ្មោះ​ឃុំសង្កាត់​ចំនួន ១៥០​នាក់​ចេញ​ពី​គណបក្ស​ភ្លើង​ទៀត នៅ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ខែ​មិថុនា​ខាង​

ព័ត៌មានថ្មី

អត្ថបទពេញនិយម