
តុលាការខេត្តកំពង់ធំសម្រេចផ្តន្ទាទោសជនជាតិដើមភាគតិច៧នាក់ដាក់ពន្ធនាគារ១ខែពាក់ព័ន្ធទំនាស់ដីធ្លី
សាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី១៩ ខែធ្នូ បានផ្តន្ទាទោសជនជាតិដើមភាគតិចកួយ៧នាក់ ដាក់ពន្ធនាគារ១ខែពាក់ព័ន្ធនឹងបទចោទ«ប្ដឹងបរិហារបង្កាច់កេរ្តិ៍»តាមរយៈការប្ដឹងបករបស់បុគ្គលដែលធ្លាប់រងបណ្ដឹងពីជនជាតិដើមភាគតិចកួយថាបានរំលោភបំពានដីព្រៃសហគមន៍របស់ខ្លួន។