ជនរងគ្រោះខ្មែរដែលត្រូវប្តូរក្រលៀនជាប់គាំងនៅឥណ្ឌាអង្វរសុំអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត
អ្នកជំងឺដែលត្រូវប្តូរក្រលៀនចំនួន១៨នាក់ ដែលកំពុងជាប់គាំងនៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីត្រូវបានបោកប្រាស់ដោយមន្ទីរពហុព្យាបាល ម៉េត្រូ អអ៊ិលវី (Metro RLV Polyclinic) ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ ដែលតាមចោទថា បានគេចខ្លួនជាមួយទឹកប្រាក់ចំនួន១លានដុល្លារ ដែលពួកគាត់បានចំណាយនោះ កំពុងស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ក្នុងសំណុំរឿងរបស់ពួកគាត់។