ស្ថាប័នរដ្ឋធានាឱ្យមានឡានដឹកកម្មកររោងចក្រដែលមានកៅអីអង្គុយនៅត្រឹមឆ្នាំ២០២៤ និងរថយន្តក្រុងឆ្នាំ២០២៧
បន្ទាប់ពីមានកិច្ចពិភាក្សាជាច្រើនលើកច្រើនសាចាប់តាំងពីឆ្នាំ២០១៨មក នៅថ្ងៃពុធនេះ ស្ថាប័នរដ្ឋបានប្ដេជ្ញានឹងធ្វើឱ្យការដឹកជញ្ជូនកម្មករមានសុវត្ថិភាពប្រសើរជាងមុននៅទូទាំងប្រទេស ដោយតម្រូវឱ្យរថយន្តដឹកជញ្ជូនកម្មករទៅមកកន្លែងការងារមានកៅអីអង្គុយត្រឹមត្រូវ ដែលជាទូទៅច្រើនតែជាប្រភេទរថយន្តទ្រុងដែលគ្មានកៅអី ។ ការដំឡើងកៅអីអង្គុយពេញលេញនៅលើរថយន្តដឹកជញ្ជូនកម្មករត្រូវគេរំពឹងថា នឹងអនុវត្តឱ្យបានមុនដំណាច់ឆ្នាំ២០២៤ ។