បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៥នាក់ទៀតត្រូវបានចាប់ខ្លួន ខណៈបុគ្គលិក៦នាក់ត្រូវបានសាកសួរនៅតុលាការ

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ ត្រូវបានអាជ្ញាធររារាំងនៅមុខស្ថានទូតអូស្រ្តាលី ខណៈដែលពួកគេព្យាយាមទៅធ្វើកូដកម្មនៅមុខអគារកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៥នាក់ទៀត ត្រូវ​បានចាប់ខ្លួននៅថ្ងៃចន្ទ​នេះ ខណៈពួកគេបានបន្ត​ធ្វើ​កូដកម្ម​ទាម​ទារឱ្យដោះលែងតំណាងរបស់ពួកគេ​ចំនូន​៦នាក់ ដែលសាលាដំបូងរាជធានីភ្នំពេញ​បាន​បើក​ការស៊ើបសួរពីបទញុះញង់បង្កឲ្យ​មានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។