
កសិករនៅតាមខេត្តមួយចំនួនខកចិត្តដោយអះអាថា ធនាគារផ្អាកផ្តល់កម្ចីសម្រាប់ធ្វើកសិកម្ម
កសិករធ្វើស្រែចម្ការ និងចិញ្ចឹមសត្វនៅតាមបណ្តាខេត្តមួយចំនួនអះអាងថា ពួកគេអស់សង្ឃឹមព្រោះធនាគារផ្អាកផ្តល់កម្ចីសម្រាប់ធ្វើកសិកម្ម ធ្វើឱ្យពួកគេទុកដីនៅទំនេរចោល និងមួយចំនួនធ្វើចំណាកស្រុករកការងារដើម្បីចិញ្ចឹមជីវិត។ ករណីនេះ កសិករចាត់ទុកថា ជាការរើសអើងដល់ពួកគាត់។