សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ចោទប្រកាន់

អ្នកបើកម៉ូតូម្នាក់បានបើកម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងខេត្តកណ្តាល​បានចោទប្រកាន់ និងឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវពីរនាក់ពាក់ព័ន្ធនឹងអំពើពុករលួយ

សាលា​ដំបូង​ខេត្ត​កណ្តាលបានសម្រេច​ឃុំ​ខ្លួន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​ពីរ​នាក់ ​ដោយ​ចោទ​ប្រកាន់​៤​ករណី​ផ្សេង​គ្នា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បញ្ចប់​ការ​ស៊ើប​អង្កេត។
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញសម្រេច​ចោទ​ប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ មួង ឃីម និងឧកញ៉ា អ៊ុត ធី​ ពាក់ព័ន្ធនឹងអំពើពុករលួយ

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆកា សម្រេចចោទប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពីបទជំនួញឥទ្ធិពលអកម្ម និងជំនួញឥទ្ធិពលសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
លោក កាម៉ារូទីន ស៊ូហៃមី នៅឯទីស្នាក់ការនរគបាល ដែលបង្ហោះដោយ Freshnews ។

កូនប្រុស​មេដឹកនាំកំពូលនៃសាសនា​ឥស្លាម​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ និង​ប្រទូស្តកេរខ្មាស​លើ​កុមារី​មិនទាន់​គ្រប់​អាយុ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កូន​ប្រុស​របស់​លោក សុះ កំរី មេដឹកនាំកំពូលនៃ​សាសនា​ឥស្លាម​នៅកម្ពុជា ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ពី​បទ​រំលោភ​សេពសន្ថវៈ និង​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​សិស្ស​ស្រី១៨នាក់ នៅ​អន្តេវាសិកដ្ឋាន​សាលារៀនភាសាឥស្លាមមួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ។
លោក គុយ វ៉ាត ជាអ្នកជំនួញ ត្រូវបានចាប់ខ្លួន​ពីបទ​ចេញ​សែកអត់សាច់ប្រាក់។ រូបថត​ដែល​បង្ហោះ​នៅលើ​​គេហទំព័រ​សារព័ត៌មាន Fresh News។

អតីត​ប្រធានក្រុមហ៊ុន CIC លោក គុយ វ៉ាត ត្រូវបានចោទប្រកាន់​ពាក់ព័ន្ធនឹងបទចេញសែកអត់សាច់ប្រាក់

សាលាដំបូងរាជធានីភ្នំពេញ បាន​ចោទប្រកាន់ និងសម្រេចឃុំខ្លួន​​ពាណិជ្ជករ​ដ៏ល្បីមួយរូប គឺលោក គុយ វ៉ាត ដែលជាសមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC) ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី២៧ ខែសីហា។ ចំណាត់ការ​នេះ​ទទួលបាន​ការ​សាទរ​ពី​វិនិយោគិន ដែល​ជាជនរងគ្រោះពីការរកស៊ី​របស់ CIC ប៉ុន្តែពួកគេ​បាន​ស្នើសុំ​ឱ្យ​មានការស៊ើបអង្កេត ​និងដំណោះស្រាយ បន្ទាប់ពី​បាន​ខាតបង់ប្រាក់អស់រាប់សិបលានដុល្លារ​ដែល​បាន​ដាក់​វិនិយោគ។​
សាលាដំបូងខេត្ដកំពង់ឆ្នាំងដែលបានផុសលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ (ទំព័រហ្វេសប៊ុកសាលាដំបូងខេត្តកំពង់ឆ្នាំង)

តុលាការខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងបក្ខពួកពីររូបទៀតពាក់ព័ន្ធនឹងការឈូស​ឆាយ​ព្រៃលិចទឹក

សាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងជនសង្ស័យពីរនាក់​ទៀត​ពីបទ«បំផ្លាញ និងគៃបំបាត់ និង​បទ​កាប់ឆ្ការគាស់​រាន ឈូស​ឆាយ​​​ព្រៃ​លិចទឹក»​ និង​«សមគំនិត»​នៅ​ថ្ងៃទី៣ ខែមេសា​ បន្ទាប់​ពី​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី៣០ ខែមីនា ដោយ​សារ​តែបានទន្រ្ទានដីលិចទឹក​៩ហិកតាមកជា​កម្មសិទ្ធិ​។
សមត្ថកិច្ចកម្ពុជាចាប់ខ្លួនជនជាតិថៃបួនរូបនៅក្រុងប៉ោយប៉ែតរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងឃាតកម្មលើមនុស្សបីនាក់។ រូបភាពផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋាននរគបាលជាតិ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ចាប់ខ្លួនជនជាតិថៃបួននាក់នៅកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងឃាតកម្មលើមនុស្សបីនាក់

ជនជាតិ​ថៃ​បួន​រូប​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ និង​ឃាត​កម្ម​លើ​មនុស្ស​បី​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពីចុង​សប្ដាហ៍​នេះ​។​
កសិករប្រមាណ១០០នាក់មកពីខេត្តផ្សេងៗបានដង្ហែទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យដោះលែងប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការីពីររូបទៀត។ (រូបភាព៖ លីកាដូ ហ្វេសប៊ុក)

សាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់ លោក ថេង សាវឿន និងសហការី ពីបទរួមគំនិតក្បត់ប្រឈមនឹងជាប់ពន្ធនាគារ១០ឆ្នាំ

សាលាដំបូងខេត្តរតនគិរី បានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការីពីររូប​ពីបទ​រួមគំនិតក្បត់ដែលប្រឈមនឹងជាប់ពន្ធនាគារហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន​ទៀត។
អ្នកកាសែតបីនាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សាលាដំបូងខេត្តព្រះវិហារបានសម្រេចចោទប្រកាន់អ្នកកាសែតបីនាក់​ពីបទ«កំហែងយក»

សាលាដំបូងខេត្តព្រះវិហារបានសម្រេចចោទប្រកាន់អ្នកកាសែតបីនាក់ពីបទ ​«កំហែងយក»​និងសម្រេចឃុំខ្លួន​បណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២២។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម