អ្នកជំនាញសិទ្ធិមនុស្សUN បង្ហាញក្តីបារម្ភអំពីច្បាប់កូវីដ-១៩ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋាភិបាល

អ្នកបើកម៉ូតូបង្ហាញលិខិតលើកលែងផ្លូវការ ដល់នគរបាលរាជធានីភ្នំពេញ ក្នុងកំឡុងពេលអនុវត្តបំរាមគោចរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ថ្ងៃទី១ ខែមេសាឆ្នាំ ២០២១។ រូបភាព៖ បញ្ញា ឆព័ណ្ណ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលត្រូវបញ្ចប់អាណត្តិ បានសម្តែងការព្រួយបារម្ភថា ច្បាប់ដែលខ្វះភាពលម្អិត និងក្នុងបំណងបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩នេះអាចត្រូវបានប្រើដើម្បី រឹតត្បិតសិទ្ធិពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។ ក្នុងលិខិតផ្ញើជូនរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីចុងសប្តាហ៍មុន លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសផ្នែក សិទ្ធិមនុស្សបានលើក ឡើងពីកង្វល់ជាមួយនឹងបទប្បញ្ញត្តិនានានៅក្នុងច្បាប់ថ្មី ដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការ «រឹតត្បិតឬហាមឃាត់ការធ្វើដំណើរ ការជួបជុំនិងការប្រមូលផ្តុំផ្សេងៗ និង រឹតត្បិតប្រតិបត្តិការអាជីវកម្ម ជាក់លាក់ ឬសកម្មភាពអាជីពមួយចំនួន»។ អ្នករាយការណ៍ពិសេសរូបនេះ ក៏បានកត់សំគាល់ចំពោះអំណាចថ្មីរបស់រដ្ឋក្នុងការបិទ     តំបន់ឬទីកន្លែងមួយចំនួន ក៏ដូចជាអ្វីដែលអ្នកសង្កេតការណ៍សិទ្ធិមនុស្សបានចាត់ទុក ថា ជាការដាក់ទណ្ឌកម្មមិនស្មើគ្នាចំពោះបុគ្គល ដែលមិនបានអនុវត្ត តាមវិធានរដ្ឋបាលសុខាភិបាល។ ទណ្ឌកម្មទាំងនោះ អាចរាប់បញ្ចូលទោស ជាប់ពន្ធនាគារចាប់ពី៦ខែដល់ ២០ឆ្នាំ។ លិខិតនេះបានកត់សម្គាល់ថា៖ «ការដាក់ចេញនូវវិធានការ សុខភាពសាធារណៈ និងវិធានការផ្សេងទៀត ក្នុងគ្រាអាសន្ន ផ្នែកសុខភាពគួរតែ សំដៅដល់ការ ការពារសុខភាពសាធារណៈទាំងមូល ដែលផ្ទុយពីការទប់ស្កាត់ការរីករាលដាល»។ ដោយបានបន្ថែមថា«ទិសដៅបែបចង្អៀតនេះ អាចនាំឲ្យមានការមើល រំលងផលប៉ះពាល់សុខភាព ដោយផ្ទាល់និងដោយ ប្រយោលនៃវិធានការណ៍រឹតត្បិត ជាពិសេសវាទាក់ទងនឹងក្រុមមនុស្សទន់ខ្សោយនិងងាយរងគ្រោះ»។ លិខិតរបស់លោកស្រី ស្មីត ដែលនឹងបញ្ចប់អាណត្តិ៥ឆ្នាំនៅចុងខែនេះ […]