សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ច្បាប់បោះឆ្នោត

រដ្ឋសភាកំពុងប្រជុំនៅថ្ងៃនេះ ដើម្បីពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត ដែលតម្រូវឱ្យបេក្ខជនបោះឆ្នោតឲ្យបានពីរលើកជាប់គ្នា ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឈរឈ្មោះ ជាចំណាត់ការមួយដែលទំនងជាប្រតិកម្មទៅនឹងការអំពាវនាវឱ្យធ្វើ ពហិកាការបោះឆ្នោតខែកក្កដា។ (ខេមបូចា/ ព្រីង សំរាំង)

សង្គមស៊ីវិល និងបេក្ខជនមកពីបក្សប្រឆាំងព្រួយបារម្ភចំពោះវិសោធនកម្មច្បាប់បោះឆ្នោត

គណបក្សប្រឆាំង និងមេដឹកនាំសង្គមស៊ីវិល សម្តែងការព្រួយបារម្ភថា ការអនុម័តវិសោធនកម្ម​ច្បាប់បោះឆ្នោតរបស់រដ្ឋសភា នឹងរឹតត្បិតសិទ្ធិពលរដ្ឋក្នុងការឈរឈ្មោះជាបេក្ខជន​ក្នុងការ​បោះឆ្នោត​នាពេលអនាគត​។
រដ្ឋសភាកំពុងប្រជុំនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ដើម្បីពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត ដែលតម្រូវឱ្យបេក្ខជនដែលឈរឈ្មោះឱ្យបោះឆ្នោត ត្រូវបោះឆ្នោតឱ្យបានពីរអាណត្តិជាប់គ្នា ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែង។ (CamboJA/ ព្រីង សំរាំង)

រដ្ឋសភាអនុម័តវិសោធនកម្មច្បាប់បោះឆ្នោត

រដ្ឋសភាបានអនុម័តវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ដែលច្បាប់នេះ​តម្រូវ​ឱ្យបុគ្គលម្នាក់មានកាតព្វកិច្ចបោះឆ្នោតពីរលើកជាប់គ្នា ដើម្បីមានសិទ្ធិឈរ​ជា​បេក្ខជន ដែលចំណាត់ការមួយនេះហាក់ដូចជាប្រតិកម្ម​ទៅនឹងការអំពាវនាវ​ឱ្យធ្វើពហិកា​ការ​បោះ​ឆ្នោត​ខែកក្កដា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅទីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អំឡុងពេលបោះឆ្នោតឃុំសង្កាត់។ (ខេមបូចា/ ព្រីង សំរាំង)

លោក ហ៊ុន សែន ស្នើឲ្យកែច្បាប់បោះឆ្នោត ដែលតម្រូវឲ្យបេក្ខភាពឈរឈ្មោះចេញទៅបោះឆ្នោត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ធ្វើវិសោធនកម្ម​ច្បាប់​បោះឆ្នោត​កាលពី​ល្ងាច​​ថ្ងៃ​ចន្ទ​ ដែល​នឹង​រារាំង​បេក្ខជន​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត ប្រសិនបើ​ពួកគេ​មិនបាន​បោះឆ្នោត​ក្នុង​ការបោះឆ្នោតដំបូង​។ លោក​ថា វិសោធនកម្មច្បាប់​​នេះ ត្រូវ​តែ​អនុម័ត​​នៅ​ពេល​ឆាប់ៗនេះ មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ ខាង​មុខ។
(រាប់ពីខាងឆ្វេងដៃ) លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉ង់ សាំងកុមារ ប្រធានក្រុមប្រឹក្សាភិបាលនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន កាលពី ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ នៅ រាជធានីភ្នំពេញ ។ ខេមបូចា/ព្រីង សំរាំង

គណបក្សនយោបាយចំនួន៥ជំរុញឱ្យមានការកែប្រែច្បាប់បោះឆ្នោត

គណបក្សប្រឆាំងចំនួនប្រាំ បាននិងកំពុងជំរុញឱ្យមានការផ្លាស់ប្តូរច្បាប់បោះឆ្នោត ព្រមទាំងអំពាវនាវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណែទម្រង់សមាជិកភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម