សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ច្រកទ្វារអ៊ិនធឺណិតជាតិ

បុរសម្នាក់បើកបរឆ្លងកាត់មុខក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅលើមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាបដិសេធការរិះគន់របស់UN ចំពោះអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ

រដ្ឋាភិបាលកម្ពុជាបានការពារអនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ បន្ទាប់ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៣នាក់បានសម្តែងការព្រួយបារម្ភដោយនិយាយថា ច្បាប់នេះអាចត្រូវបានប្រើដើម្បីបង្ក្រាបសេរីភាពបញ្ចេញមតិតាមអ៊ិនធឺណិត។ នៅក្នុងលិខិតចុះថ្ងៃទី២៤ ខែឧសភានិងចេញផ្សាយនៅថ្ងៃចន្ទ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា ការរិះគន់នេះគឺជាការសន្មត់គ្មានមូលដ្ឋានហើយបានអះអាងថា គោលបំណងចម្បងរបស់ច្រកទ្វារអ៊ិនធឺណិតជាតិ (NIG) គឺដើម្បីប្រមូលចំណូលនិងទប់ស្កាត់សកម្មភាពបទល្មើសផ្សេងៗ។ លិខិតនេះបានបញ្ជាក់ថា៖ «ព័ត៌មានដែលថា អនុក្រឹត្យនេះអនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យនិងតាមដានសកម្មភាពតាមបណ្តាញអ៊ីនធឺណិតនិងត្រួតពិនិត្យការទំនាក់ ទំនងតាមប្រព័ន្ធឌីជីថលនោះ គឺជាការស្រមើស្រមៃនិងត្រូវបានធ្វើឡើងដោយគ្មានការទទួលខុសត្រូវ ប្រឆាំងនឹងរដ្ឋអធិបតេយ្យដោយការសន្និដ្ឋានគ្មានមូលដ្ឋាន» ។ អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នករាយការណ៍ពិសេសស្តីពីសេរីភាពនៃការបញ្ចេញមតិនិងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិឯកជនបានផ្ញើលិខិតមួយច្បាប់ទៅកាន់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គ ការសហប្រជាជាតិកាលពីខែមេសា ដោយស្នើឲ្យរដ្ឋាភិបាលបន្ថែមមាត្រាខ្លះក្នុងអនុ ក្រឹត្យនេះ ដែលការពារសេរីភាពនៃការបញ្ចេញមតិនិងភាពឯកជនភាពរបស់បុគ្គល។ អ្នករាយការណ៍ពិសេសបានសរសេរថា៖ «យើងបារម្ភថា…

ព័ត៌មានថ្មី

អត្ថបទពេញនិយម