ពលករខ្មែរធ្វើការនៅប្រទេសថៃនាំគ្នាសម្រុកមកលេងស្រុកកំណើតមួយថ្ងៃៗរាប់ពាន់នាក់តាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង
ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់ប្រជាពលរដ្ឋដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៤មក ក្នុងមួយថ្ងៃៗរាប់ពាន់នាក់តាមបណ្តាច្រកព្រំដែនក្នុងខេត្តបាត់ដំបង។