សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ច្រានចោល

កញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ផ្តន្ទាទោសគាត់ចំនួន៦ឆ្នាំពីបទរួមគំនិតក្បត់។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍សកលបានចាត់ថ្នាក់លំហពលរដ្ឋ «ត្រូវបាន​គាប​សង្កត់​» ខណៈរដ្ឋាភិបាលច្រានចោលការរកឃើញ

លំហពលរដ្ឋរបស់កម្ពុជាត្រូវបានគេវាយតម្លៃថា «រួមតូច» ដោយទទួលបានពិន្ទុត្រឹមតែ២៧ ក្នុងចំណោម១០០ នៅក្នុងរបាយការណ៍ជាសកលឆ្នាំ២០២៤ ពី CIVICUS Monitor ដែលជាអង្គការអន្តរជាតិដែលធ្វើការពង្រឹងសកម្មភាពពលរដ្ឋនៅទូទាំងពិភពលោក។ រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​រក​ឃើញ​នេះ ដោយ​លើកឡើងថារបាយការណ៍នេះគ្មាន​មូលដ្ឋាន។
សមត្ថកិច្ចចាប់ខ្លួនកញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យកញ្ញាជាប់ពន្ធនាគារប្រាំមួយឆ្នាំកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

កម្ពុជា​ច្រាន​ចោលការរិះគន់របស់​អង្គការ​សហប្រជាជាតិ​ដែលថា «ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ» លើ​សកម្ម​ជន​មាតាធម្មជាតិ

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​​ទាត់​ចោល​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ លោក Thameen Al-Kheetan ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«​ពិនិត្យលើ​បទចោទឡើងវិញ» ចំពោះ​សកម្មជន​បរិស្ថាន​​ចលនា​មាតាធម្មជាតិ ដោយថា​វាគឺ​ជា «ការរើសអើងយ៉ាងខ្លាំង» ចំពោះ​ប្រព័ន្ធ​យុត្តិធម៌កម្ពុជា​។​
ពលរដ្ឋ និងព្រះសង្ឃ ទៅរកសេវាសុខភាពនៅមន្ទីរពេទ្យខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

គ្រួសារជនរងគ្រោះបានច្រានចោលការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតដោយស្នើឱ្យរដ្ឋាភិបាលជួយរកយុត្ដិធម៌

គ្រួសារជនរងគ្រោះបានច្រានចោលការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដោយស្នើឱ្យ​រដ្ឋាភិបាលជួយ​រកយុត្ដិធម៌ដោយលើកឡើង​ថា ការបំភ្លឺរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតមិន​អាចទទួលយកបាន និងស្នើឱ្យក្រសួងសុខាភិបាល​ពិនិត្យឱ្យបានត្រឹម​ត្រូវ​ដើម្បីកុំឱ្យកើត​មាន​​ដល់ពលរដ្ឋផ្សេងទៀត ខណៈពលរដ្ឋជាច្រើន​បាន​រិៈគន់​​លើករណីនេះតាមបណ្តាញ​សង្គម​​។
ផេកហ្វេសប៊ុករបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមហ៊ុន Meta ច្រានចោលអនុសាសន៍ដែលឱ្យព្យួរគណនីហ្វេសប៊ុកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្រុមហ៊ុន Meta បានច្រានចោល​អនុសាសន៍​របស់​ក្រុមប្រឹក្សាត្រួតពិនិត្យ​របស់ខ្លួន ដែល​ណែ​នាំ​ឱ្យ​ព្យួរ​គណនី​ហ្វេសប៊ុករបស់អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដោយសារ​តែ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា ។ មន្ត្រីរដ្ឋាភិបាល​បានធ្វើ​អត្ថាធិប្បាយជុំវិញ​សេចក្ដីប្រកាសនេះ និង​បាននិយាយថា តំណាង​របស់ក្រុមហ៊ុន Meta ត្រូវបានអនុញ្ញាត​ឱ្យ​បន្ត​ការងាររបស់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជាវិញ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម