ជនជាតិចិនប្រមាណ១ម៉ឺននាក់ រស់នៅប្រទេសកម្ពុជាបានទទួលដូសដំបូងនៃវ៉ាក់សាំងស៊ីណូហ្វាម

ជនជាតិចិនតម្រង់ជួរ ដើម្បីចាក់វ៉ាក់សាំងដូសដំបូងនៅមន្ទីរពេទ្យព្រះកេតុមាលាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស្ថានទូតចិនបានប្រកាសនៅថ្ងៃពុធឲ្យដឹងថា ជនជាតិចិនប្រមាណ១ម៉ឺននាក់បានទទួលដូសដំបូងនៃវ៉ាក់សាំងស៊ីណូហ្វាមនៅកម្ពុជា ហើយទិន្នន័យរដ្ឋាភិបាលបានបង្ហាញថា ប្រជាជនកម្ពុជាជិត១,៣លាននាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ នៅថ្ងៃត្រង់ថ្ងៃពុធ ជនជាតិចិនចុងក្រោយបានចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃកម្ម វិធី «ចាក់វ៉ាក់សាំងនិទាឃរដូវ» របស់ចិនក្នុងដំណាក់កាលទី១ ដែលសំដៅចាក់ជូនប្រ  ជាជនចិនក្រៅប្រទេស ក៏ដូចជាអ្នកមកពីតៃវ៉ាន់ ហុងកុង និង ម៉ាកាវ ផងដែរ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូត ។ លោក លី សុវណ្ណ ប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលគេស្គាល់ថា ជាមន្ទីរពេទ្យយោធានៅប្រទេសកម្ពុជា។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋាភិបាលចិនបានឲ្យដឹងថា វ៉ាក់សាំងនេះ អាចផ្តល់ជូនចំពោះជនជាតិចិនគ្រប់រូបក៏ដោយ ក៏លោក សុវណ្ណ មានប្រសាសន៍ថា វ៉ាក់សាំងនេះ ផ្តល់ឱ្យតែវិនិយោគិននិងបុគ្គលិកជំនាញប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖ «ពួកគាត់មិនមែនជាជនជាតិចិនធម្មតា ដែលលក់គុយទាវនិងកាហ្វេទេ»។ លោកបានបន្ថែមថា ពួកគាត់មកវិនិយោគលើគម្រោងជាច្រើនដូចជា«ផ្លូវល្បឿនលឿន អាកាសយានដ្ឋានសៀមរាប និង ដារ៉ា សាគរ ជាដើម»។ លោក សុវណ្ណ បានថ្លែងសំដៅដល់គម្រោងអភិវឌ្ឍន៍នៅខេត្តកោះកុងដ៏ចម្រូងចម្រាសមួយ ដែលបានទទួលទណ្ឌកម្មសេដ្ឋកិច្ចពីក្រសួងរតនាគារសហរដ្ឋអាមេរិកដោយផ្អែក លើការចោទប្រកាន់ពីការបណ្តេញចេញពីដីធ្លីនិងអំពើពុករលួយ ប៉ុន្តែក៏ទាក់ទិននឹងរម ណីយដ្ឋានដែលមានលទ្ធភាពអាចប្រើជាមូលដ្ឋានយោធាចិន ជាការអះអាងដែលរដ្ឋា ភិបាលកម្ពុជាបានបដិសេធ។ លោក […]