សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ជនជាតិដើមភាគតិចជង

មន្ត្រីបរិស្ថាន កងរាជអាវុធហត្ថ និងជនបរទេសម្នាក់ បានមកចាប់ខ្លួនលោក ពក ង៉ែត នៅដីចម្ការវិលជុំរបស់គាត់ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យដោយសហគមន៍)

ជនជាតិដើមភាគតិចជង​ក្នុង​ខេត្តកោះកុង ប្រឈម​នឹង​ការចាប់ខ្លួន និងបណ្តឹង​នៅតំ​បន់រេដបូក

ជនជាតិដើមភាគតិចជង​បន្តប្រឈមមុខនឹងការចាប់ខ្លួន និងបណ្តឹង​ បន្ទាប់ពីប្រកប​របរ​ធ្វើស្រែ​​ចម្ការ​វិលជុំ​លើដីដែលមិនទាន់មានព្រំប្រទល់កំណត់​ជា​តំបន់​ការ​ពារនិងជា​តំបន់​រេដបូក (REDD+) ​ច្បាស់​លាស់​នៅឡើយ។
ទិដ្ឋភាពភូមិជំនាប់មើលពីលើកំពូលភ្នំម្រេចកង្កែបក្នុងខេត្តកោះកុង ជាតំបន់មួយក្នុងតំបន់គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលមានជនជាតិដើមភាគតិចជងរស់នៅ។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស៖ សិទ្ធិជនជាតិដើមភាគតិចជងរងការរំលោភបំពាននៅក្នុងគម្រោងកាបូនជួរភ្នំក្រវាញខាងត្បូង

របាយការណ៍ថ្មីមួយបានចោទប្រកាន់ថា អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបាន​បណ្តេញ​​ចេញ ចាប់​​ខ្លួន និងធ្វើបាប​​សមាជិកសហគមន៍ជន​ជាតិដើមភាគ​តិចជង ដែល​រស់នៅក្នុងឧទ្យាន​ជាតិភ្នំក្រវាញក្រោមឈ្មោះ​គ​ម្រោ​ងទូទាត់​​កាបូន​។
មន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុងកំពុងបង្ហាញទីតាំងផែនទីនៃអនុក្រឹត្យ ៣០ ទៅកាន់ក្រុមខ្មែរថាវរៈ និងតំណាងសហគមន៍ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣។ (រូបភាព៖ ខ្មែរថាវរៈ)

សហគមន៍ជនជាតិដើមភាគតិចជងត្រូវបានហាមឃាត់ធ្វើចម្ការលើទីតាំងដែលមិនទាន់កំណត់ព្រំប្រទល់ច្បាស់លាស់នៅតំបន់អារ៉ែង

លោក ព្រាវ ហ៊ុន ​ជា​កសិករ​ដាំ​ស្វាយ និង​ចេក​នៅ​តំបន់​អារ៉ែង​នៅ​ជួរ​ភ្នំក្រវាញ​ជាង​២៥​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​កាល​ពី​ប្រាំ​មួយ​ខែ​មុន​មន្ត្រី​ក្រ​សួង​បរិស្ថាន​បាន​ហាម​ឃាត់​លោក និង​ជនជាតិ​ដើម​ភាគតិច​ជង​ផ្សេង​ទៀត​ពីការ​ធ្វើ​ចម្ការ​នៅ​លើ​ដី​នោះ​តទៅទៀត ដោយ​ថា​រដ្ឋាភិបាល​បាន​រៀប​ចំ​តំបន់​នោះ​ទៅ​ជា​តំបន់​ការពារ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម