សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ជនជាតិវៀតណាម

ប្រជានេសាទកំពុងឈរលើទូកនេសាទរបស់ពួកគេដែលចតចោលនៅតំបន់ក្តាត ខេត្តកំពត។ថតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

អ្នកនេសាទសមុទ្រតំបន់ក្តាតត្អូញត្អែរពីផលនេសាទ​ថយចុះដោយ​សារ​​​​មានទូកនេសាទជនជាតិវៀតណាមប្រើឧបករណ៍ខុសច្បាប់ច្រើន

ក្តាតគឺជាកន្លែងប្រមូលផ្តុំទូកនេសាទធំមួយ ដែលប្រជាជនតំបន់នេះមានមុខរបរនេសាទ​សមុទ្រ​​​ដើម្បីចិញ្ចឹមជីវិតយ៉ាងសម្បូរសប្បាយតាំងពីយូរមកហើយ ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ ផលនេសាទសមុទ្របានធ្លាក់ចុះធ្វើឱ្យប៉ះពាល់ជីវភាពពួកគាត់យ៉ាងខ្លាំង។ ប្រជានេសាទ​លើក​ឡើងថា ផលនេសាទធ្លាក់ចុះនេះដោយសារ​តែ មានទូកនេសាទខុសច្បាប់ជនជាតិវៀតណាម ជាច្រើនបានចូលមកនេសាទក្នុងដែនសមុទ្រខ្មែរដោយគ្មានខ្លាចញញើត។
ផ្ទះបណ្តែតទឹកជនជាតិវៀតណាមដែលបានបណ្តេញចេញពីទីក្រុងភ្នំពេញទៅរស់នៅតាមដងទន្លេសាប រវាងព្រំប្រទល់ខេត្តកណ្តាលនិងក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកដែលបណ្តេញចេញពីភ្នំពេញអាចរស់នៅរយៈពេលបីឆ្នាំបន្តទៀត

 អ្នកស្រី និយាយថា៖«ពិបាកច្រើនណាស់រកត្រីរកអីអត់បានទេ ពិបាកមែនទែន។ [៣ឆ្នាំ​ក្រោយ]ពេលគេដេញចេញអត់ទាន់ដឹងធ្វើអ្វី ចាំតិចទៀតគិតទៀត»។​
ផ្ទះបណ្តែតទឹកជនជាតិវៀតណាមដែលបានបណ្តេញចេញពីទីក្រុងភ្នំពេញត្រូវបានរារាំងនៅតាមដងទន្លេមេគង្គ នៅស្រុកលើកដែក ខេត្តកណ្តាលជាប់ព្រំដែនកម្ពុជា-វៀតណាម។ រូបភាពថតនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង

ជនជាតិវៀតណាមដែលជម្លៀសចេញពីភ្នំពេញបន្តរស់នៅព្រំដែននៃទឹកដីកម្ពុជា

លោក ឡេ ធីអ៊ុក និយាយថា៖«និយាយរួមរាល់ថ្ងៃតាមគេ គេឱ្យឡើងៗ គេឱ្យចុះៗ គេឱ្យនៅយើងនៅហ្នឹងសិនទៅ»។
លោក ថាយ យ៉ាងគឺង រៀបចំកន្លែងសម្រាកនៅលើខ្ទមរស់នៅបណ្តោះអាសន្នរបស់លោក ក្នុងភូមិផ្សាលិច ខណ្ឌព្រែកព្នៅ។ រូបភាពថតកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ទុយ អេងលី

ពលរដ្ឋវៀតណាមដែលរងការបណ្តេញចេញពីផ្ទៃទន្លេស្នើសុំជំនួយ និងដីសម្រាប់ធ្វើផ្ទះ

កំពុងអង្គុយក្នុងខ្ទមដែលទើបសង់រួចនៅមាត់ច្រាំងទន្លេសាប ជិតកន្លែងដែលទើបត្រូវបានបណ្តេញចេញដោយអាជ្ញាធររាជធានីភ្នំពេញ បុរសវ័យ ៥៣ឆ្នាំ លោក ថាយ យ៉ាងគឺង បានរៀបរាប់ថា បែត្រីរបស់លោកចំនួនពីរ និងផ្ទះបណ្តែតទឹកត្រូវបានរុះរើចោលទាំងបង្ខំ ដែលធ្វើឲ្យលោកខាតបង់ថវិកាប្រមាណ៥០០០ដុល្លារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម