សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ជនបរទេស

ក្រុមសកម្មជន និងយុវជនស្រលាញ់បរិស្ថានកំពុងចេញពីសាលាខណ្ឌដូនពេញ និងត្រៀមឡើងរថយន្តរបស់សមត្ថកិច្ចត្រលប់ទៅកាន់កន្លែងផ្ញើម៉ូតូនៅក្បែរវត្តឧណ្ណាលោមវិញ ក្រោយឃាត់ដើម្បីសាកសួរនៅសាលាខណ្ឌដូនពេញអស់រយៈពេល៨ម៉ោង កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

ជនបរទេសមួយរូបនឹងត្រូវឱ្យចាកចេញពីកម្ពុជានៅថ្ងៃនេះ បន្ទាប់ពីចូលរួមសកម្មភាពជាមួយយុវជនស្រលាញ់បរិស្ថាន

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន អះអាងថា ជនបរទេសមួយរូបនឹងត្រូវបាន​ឱ្យ​ចាក​ចេញពីប្រទេសកម្ពុជានៅថ្ងៃពុធនេះ បន្ទាប់ពីអាជ្ញាធរឃាត់សួរនាំរយៈពេលជាច្រើនម៉ោង​ពាក់ព័ន្ធ​នឹងការចូលរួមជាមួយយុវជនស្រលាញ់បរិស្ថាន​ក្នុងការធ្វើសកម្មភាពលក្ខណៈ​ហាត់​ប្រាណ និងលើកបដាដើម្បីជំរុញឱ្យអាជ្ញាធរដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ»។
មន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ កំពុងពិនិត្យខ្លឹមសារនៃញត្តិ មុននឹងអនុញ្ញាតឱ្យលោក ធែល ធីលែន និងក្រុមយុវជន ចូលទៅដាក់ញត្តិនៅខាងក្នុងក្រសួង។ រូបថតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សមត្ថកិច្ចចាប់ខ្លួន ធែល ធីលែន ដែលតែងតែរិះគន់ការផ្តល់បណ្ណស្នាក់​នៅអចិន្ត្រយ៍ដល់ជនបរទេស

យុវជន ធែល ធីលែន ដែលចេញមុខរិះគន់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ និង​ប្រឆាំង​ការបង្កើតដេប៉ាតឺម៉ង់វៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានប៉ូលិស​ចាប់ខ្លួន បន្ទាប់​ពីគាត់ចាកចេញពីកិច្ចប្រជុំនៅសាលាក្រុងភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២​នេះ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ំ ឆុម សមាជិកនៃក្រុមយុវជន។
មន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ កំពុងពិនិត្យខ្លឹមសារនៃញត្តិ មុននឹងអនុញ្ញាតឱ្យលោក ធែល ធីលែន និងក្រុមយុវជន ចូលទៅដាក់ញត្តិនៅខាងក្នុងក្រសួង។ រូបថតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ក្រុមយុវជនគ្រោងនឹងធ្វើបាតុកម្មអហិង្សា បើក្រសួងមហាផ្ទៃមិនបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេស

ក្រុមយុវជនដែលដាក់ញត្តិស្នើឱ្យក្រសួងមហាផ្ទៃលុបចោលការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ឱ្យជនបរទេស គ្រោងនឹងធ្វើបាតុកម្ម​អហិង្សាទ្រង់ទ្រាយធំនៅទីលានប្រជាធិបតេយ្យ បន្ទាប់ពី​ចប់​រដូវភ្ជុំបិណ្ឌប្រសិនបើក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ មិនមានការឆ្លើយតប​ជាវិជ្ជមាន​តាម​ការស្នើសុំរបស់ក្រុមយុវជន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម