- បរិស្ថាន ,
ម៉ូតូសកម្មជនបរិស្ថានចំនួន៤គ្រឿងត្រូវបានគេលួចដុតនៅតំបន់អភិរក្សភ្នំឱរ៉ាល់ ខណៈពួកគេប្តឹងឱ្យអាជ្ញាធរស្វែងរកជនល្មើស
លោក តាន់ គឹមសួរ និងក្រុមអ្នកស្រលាញ់បរិស្ថានជំរុញឱ្យសមត្ថកិច្ចវែកមុខជនល្មើសដែលលួចដុតម៉ូតូរបស់ពួកគាត់ចំនួន៤គ្រឿងនៅភ្នំឱរ៉ាល់ ដោយសង្ស័យថាការលួចដុតនេះជាស្នាដៃរបស់ក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលធ្វើឡើងក្នុងបំណងគំរាមកំហែងពួកគាត់ កុំឱ្យឈឺឆ្អាលនឹងការអភិរក្សព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។