សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ជនសង្ស័យ

ជនជាតិថៃឈ្មោះ Ekalak Paenoi (C) ជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ (CNRP) លិម គិមយ៉ា ត្រូវបានអមដំណើរតាមឡានប៉ូលិស ដើម្បីដឹកគាត់ទៅកាន់តុលាការព្រហ្មទណ្ឌពីស្ថានីយ៍ប៉ូលិស Chana Songkram ក្នុងទីក្រុងបាងកក។ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ (រូបថត៖ AFP)

អ្នកបាញ់សម្លាប់លោក លិម គិមយ៉ា សារភាព តែមិនប្រាប់ពីមេ​ខ្លោង​​នៅពីក្រោយ ខណៈគ្មាន​សំណើ​ពី​ប្រទេស​ថៃ​ក្នុង​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ទី​២

កម្ពុជាមិនទាន់ទទួលបានសំណើសុំកិច្ចសហការពីប្រទេសថៃ ដើម្បីស៊ើបអង្កេតជនសង្ស័យទី២ ជាជនជាតិខ្មែរនៅឡើយទេ បន្ទាប់ពីការធ្វើឃាតអតីតសមាជិកសភាកម្ពុជា លោក លិម គិមយ៉ា ដែលជនសង្ស័យជនជាតិថៃ ឈ្មោះ Ekkalak Pheanoim បានសារភាពហើយ។
ជនសង្ស័យជាខ្មាន់កាំភ្លើងក្នុងអំពើឃាតកម្មលើលោក លិម គិមយ៉ា គឺឈ្មោះ Ekkalak Pheanoim ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ (រូបថតបង្ហោះលើបណ្តាញព័ត៌មាន Fresh News)

ជនសង្ស័យ​ដែលបាញ់សម្លាប់លោក លិម គិមយ៉ា ​ត្រូវបានសាក​សួរ ខណៈ​តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​ជនជាតិ​ខ្មែរម្នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះ

នគរបាលជាតិកម្ពុជាកំពុងសាកសួរជនសង្ស័យជនជាតិថៃម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។ ជាមួយគ្នានេះដែល អាជ្ញាធរថៃបានទទួលដីកាពីតុលាការឧក្រិដ្ឋកម្មថៃ ដើម្បីចាប់ខ្លួនជនជាតិខ្មែរម្នាក់ ដែលជាប់សង្ស័យថាជាអ្នកប្រាប់តម្រុយដល់ខ្មាន់កាំភ្លើង​។
លោក លិម គិមយ៉ា អតីត​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ AFP ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថត៖ AFP)

ជន​សង្ស័យ​ដែលបាញ់​​សម្លាប់​អតីតសមាជិកសភាខ្មែរមកពី​បក្ស​ប្រឆាំង​​​នៅប្រទេសថៃត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជា

ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅវេលាម៉ោង២០និង០៥នាទី យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥៖ ជនសង្ស័យជា​អតីត​ទាហាន​ជើងទឹកដែលបាញ់សម្លាប់អតីតសមាជិកសភាមកពីអតីតគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលមានសញ្ជាតិខ្មែរ-បារាំងនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ប្រទេស​កម្ពុជា​ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
សកម្មភាពមន្ត្រីកំពុងពិនិត្យឈើខុសច្បាប់ដែលជាកម្មសិទ្ធិរបស់លោក កោះ សំភី ហៅតាហយ នៅក្នុងខេត្តពោធិ៍សាត់។ (រូបភាពផ្តល់ឱ្យ)

សមត្ថកិច្ចរកជនសង្ស័យជាមេឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តពោធិ៍សាត់មិនទាន់ឃើញ

មន្ត្រីពាក់ព័ន្ធអះអាងថា មិនទាន់អាចរកឃើញជនសង្ស័យជាមេឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំនៅខេត្តពោធិ៍សាត់នៅឡើយ ដែលករណីនេះសកម្មជនបរិស្ថានសង្ស័យថា មានជាប់ពាក់ព័ន្ធមន្ត្រីមានតួនាទីសំខាន់​ៗ​​មួយចំនួនទើបជនសង្ស័យអាចធ្វើសកម្មភាពបានជាង២០ឆ្នាំមកនេះ។​
ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពគំរាមទាលុយពីយុវជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ផ្លូវវេងស្រេង ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកស្នងការនគរបាលរាជធានីភ្នំពេញ)

ជនសង្ស័យ៣នាក់ជាមន្ត្រីប៉ូលិស និងប្រជាការពារកំពុងត្រូវបានសាកសួរនៅតុលាការពាក់ព័ន្ធនឹងបទ​«កំហែងយកប្រាក់»

ជនសង្ស័យ៣នាក់ជាមន្ត្រីប៉ូលិស និងប្រជាការពារកំពុងត្រូវបានសាកសួរ​នៅ​សាលាដំបូង​រាជធានីភ្នំពេញពីបទ«កំហែង​យកប្រាក់»​ក្រោយពីយុវជន​៥នាក់​ដែលរងគ្រោះ​ពីហេតុការណ៍​បានផ្ដល់បទសម្ភាសន៍ឱ្យ​សារព័ត៌មានអនឡាញកាលពីថ្ងៃ​ទី២៥ ខែមករា ត្រង់ចំណុចស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយកន្លែង​ ​ផ្លូវវែងស្រេង ខណៈសមត្ថកិច្ចថាកំពុង​បន្ដស្វែងរកជនសង្ស័យ​៣នាក់​ទៀត។
នគរបាលបង្ហាញមុខជនសង្ស័យមួយក្រុមដែលតាមចោទថាបានជួយមេក្លោងជួញដូរគ្រឿងញៀនជនជាតិចិនតៃវ៉ាន់ Chen Hsin Han គេចខ្លួនពីពន្ធនាគារ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ (BTV)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនសង្ស័យចំនួន​១៣​នាក់ ដែលពាក់ព័ន្ធនឹងការរត់គេចខ្លួនពីពន្ធនាគារខេត្តសៀមរាប

សាលា​ដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃអង្គារ​បាន​ចោទ​ប្រកាន់​មនុស្ស​១៣​នាក់​ដែល​​​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​គេច​ខ្លួន​របស់​ជនជាប់ចោទ​​​ជួញ​ដូរ​គ្រឿង​ញៀន​ជនជាតិ​ចិន​ពី​ពន្ធនាគារ​ អំឡុង​ពេល​សមត្ថកិច្ច​​នាំមក​ព្យាបាល​ធ្មេញ​នៅ​​គ្លីនិក​​ធ្មេញមួយ​កន្លែង​​ក្នុង​ខេត្ត​សៀមរាប។

ព័ត៌មានថ្មី

អត្ថបទពេញនិយម