
បន្ទាប់ពីមានអ្នកស្លាប់កាន់តែច្រើន អង្គការលីកាដូអំពាវនាវជាថ្មីឲ្យបិទមណ្ឌលសំចតព្រៃស្ពឺ
យ៉ាងហោចណាស់ មានមនុស្សពីរនាក់បានស្លាប់កាលពីខែសីហា បន្ទាប់ពីពួកគេមិនបានទទួលការព្យាបាលឲ្យបានគ្រប់គ្រាន់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ ហើយភស្តុតាងបង្ហាញថា មានអ្នកជាប់ឃុំជាង១០នាក់បានស្លាប់ចាប់តាំងពីខែកក្កដា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ។