យោធាបាញ់បុរសម្នាក់របួសក្នុងជម្លោះដីធ្លីនៅខេត្តកណ្ដាល

អ្នកភូមិនាំគ្នាបិទផ្លូវបន្ទាប់ពីយោធាបាញ់ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសក្នុងជម្លោះដីធ្លីមួយកន្លែងក្នុងខេត្តកណ្ដាល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ រូបភាព៖លីកាដូ

យោធា​បាន​បាញ់​លើ​ក្រុម​អ្នក​ភូមិ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​ក្នុង​ឃុំ​ទួលពេជ្រ ខេត្ត​កណ្ដាល និង​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​។

ពលរដ្ឋ១១នាក់ ត្រូវបានឃាត់ខ្លួនជុំវិញជម្លោះដីធ្លីមួយនៅខេត្តកណ្តាល

អ្នកភូមិម្នាក់ជិះម៉ូតូកាន់ដីមានជម្លោះនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង

កម្លាំងនគរបាលខេត្តកណ្តាលបានចាប់ខ្លួនមនុស្ស ១១នាក់ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី ដែលយោងទៅតាមវីដេអូបង្ហោះតាមបណ្តាញសង្គមបង្ហាញថា មានអំពើហិង្សាកើតឡើង កាលពីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ បន្ទាប់ពីអ្នកភូមិតវ៉ាបានដុតកង់ឡាន ហើយក្រោយមក នគរបាលបានចុះបង្រ្កាប។

ការព្រួយបារម្ភពីវីរុសកូរ៉ូណា បានបង្អាក់ដំណើរការដោះស្រាយជម្លោះដីធ្លី សម្រាប់ពលរដ្ឋឃុំរាម

បុរសម្នាក់កណ្តៀតបាវអង្ករនៅភូមិអុងក្រៅ ទីដែលអ្នកភូមិនឹងត្រូវផ្លាស់ទីលំនៅ ដើម្បីគម្រោងអភិវឌ្ឍមួយពាក់ព័ន្ធនឹងគ្រួសារលោក លី យ៉ុងផាត់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ពលរដ្ឋ​​ឃុំ​រាម​មាន​ការ​ព្រួយបារម្ភ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​តំបន់​​ដែល​ពួកគេ​​រស់​នៅ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សម្បទាន​ដី​ធ្លី​ចំនួន ៦០០​ហិកតា​ផ្តល់​ទៅ​ឲ្យ​គ្រួសារ​​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ដ៏​មាន​ឥទ្ធិពល។ ​​ដោយ​ក្រឡេក​​មើល​​រឿងរ៉ាវ​ផ្សេងៗ​ពីមុន​ ពលរដ្ឋ​ទាំង​នោះ​ដឹង​ថា មាន​លទ្ធភាព​ខ្ពស់​ដែល​ពួកគេ​អាច​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​អាច​ត្រូវ​ជម្លៀស​​ដោយ​បង្ខំ​ក៏​ថា​បាន។ ប៉ុន្តែ​ស្រប​ពេល​​មាន​ដំណឹង​ល្អ​ថា ​ពួកគេ​អាច​​ទទួល​បាន​ដំណោះស្រាយ​​មួយ​ទៅ​លើ​ជម្លោះ​ដីធ្លី​នោះ​ ភូមិ​ចំនួន​បី​ក្នុង​ឃុំ​រាម​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្រួយបារម្ភ​ពី​ការ​ចម្លង​វីរុស​កូរ៉ូណា បន្ទាប់​ពី​មន្រ្តី​រដ្ឋាភិបាល ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក បាន​ធ្វើ​ដំណើរ​ទៅ​ឃុំ​របស់​ពួកគេ​ដែល​​ស្ថិត​ជាប់​បណ្តោយ​មាត់​សមុទ្រ។​ តំណាង​បួន​រូប​សម្រាប់​គ្រួសារ​ចំនួន​៥៩ ដែល​រស់នៅ​ជុំវិញ​បឹង​កោងកាង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ជួប​ជាមួយ​នឹង​ក្រុម​មន្រ្តី​ពី​ក្រុង​ភ្នំពេញ ដែល​ក្នុង​នោះ​រួម​មាន​លោក ​ដួង តារា ​ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​។ ​ បញ្ហា​​ត្រង់​ថា លោក​ ដួង តារា ដែល​ជា​អ្នក​កាន់​បណ្តាញ​សង្គម​របស់​ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ជាមួយ​នឹង​​មន្រ្តី​ដទៃ​ទៀត​ ត្រូវ​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ជាមួយ​នឹង​រដ្ឋមន្រ្តី​ហុងគ្រី ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​សប្តាហ៍​​កន្លង​ទៅ។ តំណាង​ពលរដ្ឋ​​ចំនួន​បួន​នាក់ និង​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ត្រូវ​បាន​ដាក់​ក្រោម​​ចត្តាឡីស័ក។ អ្នកស្រី ​គឹម ចន្ធី ​អាយុ​ ៤១​ឆ្នាំ តំណាង​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ បាន​និយាយ​ថា អ្នកស្រី​បាន​ជួប​ជាមួយ​នឹង​តំណាង​មន្រ្តី​រដ្ឋាភិបាល ដែល​ចង់​ពិភាក្សា​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ស្នើឡើង​សម្រាប់​ជម្លោះ​ដី​ធ្លី ប៉ុន្តែ​អ្នក​ស្រី​មិន​បាន​ដឹង​ពី​ដំណឹង​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវីដ១៩​ នៅ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ​ អ្នកស្រី​ចន្ធី​ បាន​និយាយ​ថា៖ […]