សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ជីកប្រឡាយ

បុរសម្នាក់​នេសាទត្រី​នៅ​ក្នុង​បឹងតាមោក ស្របពេលដែលឡានមួយកំពុងដឹកដី​យកមកចាក់​បំពេញ​បឹង​នេះ​នៅរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លទ្ធផលចុងក្រោយនៅបឹងតាមោក៖ អ្នកភូមិ​សំរោងត្បូង​ទទួល​យក​​ដំណោះស្រាយរបស់រដ្ឋាភិបាល​នៅក្រោយ​ការតវ៉ា​និងការកាត់ទោស

បន្ទាប់ពី​ប្រឆាំងជំទាស់​អស់រយៈពេលជិត៦ឆ្នាំ​ទៅនឹងការបង្ខំ​ឱ្យ​រុះរើលំនៅឋាន​ពីដីធ្លីដែលរដ្ឋាភិបាល​រឹបអូសយក គ្រួសារតជំនាន់​នៅជុំវិញ​បឹងតាមោក​បានដើរ​មក​ដល់ចំណុច​មួយ​ដែល​មិនអាច​ទ្រាំទ្រ​បានទៀត​ហើយ។
ពលរដ្ឋព្យាយាមឃាត់អាជ្ញាធរខណ្ឌព្រែកព្នៅមិនឱ្យសង់ប្រឡាយរំដោះទឹកជំនន់ ដែលនឹងប៉ះពាល់ដល់ផ្ទះ តូបលក់ដូរ និងតំបន់នេសាទត្រីរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

តុលាការចេញដីកា​មួយទៀត​បង្គាប់​​​ឱ្យ​ពលរដ្ឋ​បឹងតាមោក​ចូលខ្លួន​បំភ្លឺ​ជុំវិញ​ឧបទ្ទវហេតុ​ជីកប្រឡាយ

ពលរដ្ឋរស់នៅតំបន់​បឹងតាមោក ៩នាក់ បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​មួយទៀត កាលពីថ្ងៃអង្គារ ពី​សាលាដំបូងរាជធានីភ្នំពេញ ជុំវិញ​ដំណើររឿង​ហិង្សា​ដោយ​ចេតនា​និង​«បទប្រឆាំងនឹង​អ្នករាជការសាធារណៈ» ទាក់ទងនឹង​ហេតុការណ៍មួយ​ពាក់ព័ន្ធនឹង​ការជីក​ប្រឡាយ ដែលបាន​កើតឡើង​កាលពីខែកុម្ភៈ ។ ក្នុងចំណោមពលរដ្ឋទាំងនេះ មានអ្នកខ្លះ​បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​​ជាច្រើនលើក​​ពាក់ព័ន្ធនឹងបញ្ហាខុសៗគ្នា ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម