សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ជីវភាពរស់នៅ

តូប​លក់​កាហ្វេ​តាម​ចិញ្ចើមផ្លូវ​ ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង​ សំរាំង)

ថ្នាលឌីជីថលថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីជួយអាជីវកម្មក្រៅប្រព័ន្ធ និងកែលម្អជីវភាពរស់នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅថ្ងៃទី១៦ ខែធ្នូ ដើម្បីកំណត់ និងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបើកឱ្យមានការអន្តរាគមន៍ចំគោលដៅក្នុងអំឡុងពេលមានវិបត្តិ។ សហគ្រិនសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងជួយទ្រទ្រង់អាជីវកម្មរបស់ពួកគេ ខណៈដែលភាគច្រើនពឹងផ្អែកលើប្រាក់កម្ចីឯកជនដើម្បីបើកដំណើរការអាជីវកម្ម។
ប្រជាពលរដ្ឋមកពីសហគមន៍ដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ ប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ពលរដ្ឋសហគមន៍ដូនឪប្រមូលផ្តុំគ្នាជាថ្មី ដោយទទូចឲ្យសាលារាជធានីភ្នំពេញផ្តល់បណ្ណកម្មសិទ្ធិដីធ្លី

ប្រជាពលរដ្ឋសហគមន៍ដូនឪប្រមាណ ៨០នាក់ រស់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញម្តងទៀត ដើម្បីដាក់ញត្តិស្នើ​សុំបណ្ណកម្មសិទ្ធិដីធ្លី ខណៈដែលពួកគាត់​កំពុងរងការគំរាមកំហែងពីក្រុមហ៊ុនដែលបូមខ្សាច់លុប​បឹងក្បែរផ្ទះ​របស់​ពួកគាត់​តាំងពីឆ្នាំ២០២០។ អ្នកភូមិដែល​ប្រ​មូល​​ផ្តុំ​គ្នា​នៅមុខ​សាលារាជធានីភ្នំពេញ​កាលពីថ្ងៃចន្ទតំណាងឲ្យ​ប្រជា​ពល​រដ្ឋ​១០១គ្រួសារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម