
ជាថ្មីម្តងទៀត សកម្មជនទាមទាររកយុត្តិធម៌ អំឡុងខួប៧ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី
តំណាងអង្គការសង្គមស៊ីវិល សមាជិកគណបក្សប្រឆាំងនិងសកម្មជនយុវជនបរិស្ថានប្រមាណ១០០នាក់ បានប្រារព្ធពិធីរំឭកខួប៧ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី ជាមួយនឹងការតវ៉ាកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌នៅក្នុងសំណុំរឿងនេះ។