
- នយោបាយ ,
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានផ្អាកឱ្យដំណើរការដោយពាក់ព័ន្ធនឹងការប្រើពាក្យជេរប្រមាថ ហើយលោកងាកទៅប្រើប្រាស់តេឡេក្រាមវិញ
ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ដែលគ្រប់គ្រងប្រព័ន្ធសង្គមមួយចំនួនដូចជា ហ្វេសប៊ុក និងអ៊ីនស្តាក្រាម បានស្នើឱ្យផ្អាកគណនីហ្វេសប៊ុកដែលមានអ្នកចូលរួមជាង១៤លាននាក់ និងអ៊ីនស្តាក្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេលប្រាំមួយខែ ដោយសារតែលោកបានបង្ហោះសុន្ទរកថាបែបហិង្សាកាលពីដើមឆ្នាំនេះ ដោយគំរាមប្រើ «ដំបង» លើគូប្រជែងបក្សប្រឆាំង។