ច្បាប់ប្រឆាំងការរាលដាល កូវីដ១៩ កំណត់ទោសអតិបរមាដល់២០ឆ្នាំត្រូវបានសភាអនុម័តជាប្រញ៉ាប់

មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគលើគ្រែសម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

រដ្ឋសភាកម្ពុជាអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ស្ដី«វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅព្រឹកថ្ងៃសុក្រនេះ ដែលច្បាប់នេះនឹងបើកផ្លូវដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្តខុសច្បាប់ ជាអតិបរមារហូតដល់២០ឆ្នាំ។ សង្គមស៊ីវិលបារម្ភថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែរួមតូច នៅពេលច្បាប់នេះចូលជាធរមាន។