សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ជំនន់ទឹកភ្លៀង

ពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ នៅតែបន្តរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ភ្លៀងធា្លក់ក្នុងកំឡុងប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លិចលង់យ៉ាងដំណំ ។
ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវមួយក្នុងខេត្តពោធិ៍សាត់ ខណៈជំនន់ទឹកភ្លៀងកំពុងលិចផ្លូវ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ (ហ្វេសប៊ុកផេករដ្ឋបាលខេត្តពោធិ៍សាត់)

ពលរដ្ឋរាប់ពាន់គ្រួសារប៉ះពាល់ និងជន់លិចផ្ទះសម្បែងដោយសារជំនន់ទឹកភ្លៀង

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅតាមបណ្ដាខេត្តចំនួនប្រាំបួន កំពុងរងផលប៉ះពាល់ និងជន់លិចផ្ទះសម្បែង ខណៈស្រែចម្ការរបស់ពួកគេប្រមាណ៦ ៩៧៤ហិកតាជន់លិច និង​ខូចខាត ដោយសារជំនន់ទឹកភ្លៀង នេះបើតាមរបាយការណ៍បឋមពីអ្នកនាំពាក្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ស្នើសុំអាជ្ញាធរចាត់វិធានការដោះស្រាយជំនន់ទឹកភ្លៀង

ក្រៅពីការរអ៊ូរទាំអំពីការរំខានដល់ការរស់នៅ ការប្រកបរបរទទួលទាន និងការធ្វើដំណើរដោយសារជំនន់ទឹកភ្លៀងជាញឹកញាប់ ហើយ ដែលតំបន់ខ្លះមានទឹកកខ្វក់ដក់ត្រាំរ៉ាំរ៉ៃប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញអំពាវនាវសូមអាជ្ញាធរចាត់វិធានការ ដែលមានប្រសិទ្ធភាព ដើម្បីជួយពួកគាត់ឱ្យបានស្រាកស្រាន្តពីការរំខានទាំងអស់នេះ ។

ជំនន់ទឹកភ្លៀងយ៉ាងគំហុកបណ្ដាលឱ្យមនុស្សស្លាប់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ

ជំនន់ទឹកភ្លៀងដែលចាប់ផ្ដើមកាលពីចុងខែកក្កដា ហើយបន្តដល់ដើមខែសីហាបានធ្វើឱ្យប៉ះពាល់់និងខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកគមនាគមន៍ក្នុងខេត្តចំនួន១២ ក្នុង នោះផ្លូវប្រវែងជាង ២ម៉ឺនម៉ែត្របានរងផលប៉ះពាល់ដោយការលិចលង់ ។
ស្ត្រីម្នាក់និងកូនអង្គុយក្រោមផ្ទះ ខណៈជន់លិចដោយជំនន់ទឹកភ្លៀង នៅសង្កាត់ ព្រែកកំពឹស ជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងត្រូវបានជន់លិចដោយសារតែជំនន់ទឹកភ្លៀងនៅរដូវប្រាំងដើមឆ្នាំនេះ

យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋដែលមានទីលំនៅនៅតាមសណ្ដស្ទឹងព្រែកត្នោតប្រមាណ ២ ៣០៥គ្រួសារបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងខុសរដូវ ដោយពលរដ្ឋ​មួយ​ចំនួនអះអាងថាពួកគេខាតបង់ថវិកាព្រោះតែលិចស្រែចម្ការបស់ពួកគេ និងខាតបង់ទ្រព្យ​សម្បត្តិមួយចំនួន។
អាជ្ញាធរចង្អុលបង្ហាញទីតាំងដែលជនរងគ្រោះបានស្លាប់ដោយសារជំនន់ទឹកភ្លៀងហូរកួចនៅចំណុចស្ទឹងកាច់ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ស្ត្រីមានផ្ទៃពោះរួមប្តីនិងកូនស្រីបានស្លាប់ដោយសារជំនន់ទឹកភ្លៀង​ហូរកួចនៅស្រុកវាលវែង ខេត្តពោធិសាត់​ ខណៈអាជ្ញាធរអំពាវនាវឱ្យប្រុងប្រយ័ត្ន

ស្ត្រីមានផ្ទៃពោះរួមប្តីនិងកូនស្រីបានស្លាប់នៅស្រុកវាលវែង ខេត្តពោធិសាត់ ដោយសារ​ជំនន់ទឹកភ្លៀងហូរកួចចូលស្ទឹង កាលពីថ្ងៃទី១២ ខែកក្កដានេះ ខណៈ​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​និង​អភិបាលខេត្តមួយចំនួន​ស្នើឱ្យ​ពលរដ្ឋ​មានការប្រុងប្រយ័ត្ន​និងត្រៀមខ្លួនចំពោះទឹកជំនន់​ក្នុងរដូវវស្សា។
កសិករ ជួន ប៊ុនឈឿន កំពុងវែកស្រូវដើម្បីកាយផ្លូវទឹកបង្ហូរចេញពីស្រែ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២។ រូបដោយ អាន វិចិត្រ

កសិករមួយចំនួននៅខេត្តកណ្តាលបារម្ភមិនមានលុយសងថ្លៃជី និងថ្នាំដោយសារទឹកលិចស្រូវ

កសិករមួយចំនួននៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា ពួកគាត់មិនមានលុយសងថ្លៃជី និងថ្នាំគីមី ដោយសារបញ្ហាទឹកលិចស្រូវរបស់ពួកគាត់ ខណៈគ្រាប់ស្រូវមួយចំនួន​បានខូចទាំងស្រុង និងមួយចំនួនទៀតប្រឈមខូច។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម