សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ឈូសឆាយ

លោក ជួន គន្ធា (បុរសមានសក់វែង ពាក់អាវធំ)កំពុងនៅទីតាំងចែកដីឡូតិ៍ដែលប្រកាសចែកឱ្យពលរដ្ឋមុននឹងការឃាត់ខ្លួន ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធករណីទន្ទ្រានយកដីជម្រកសត្វព្រៃភ្នំឱរ៉ាល់

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ក្រោយពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី«ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ដោយ​បានទន្រ្ទានដី ជម្រសត្វព្រៃភ្នំឱរ៉ាល់៤២០ហិកតា ពុះឡូតិ៍ចែកដី ឱ្យពលរដ្ឋដែលជាដីតំបន់ការ​ពារដោយអនុក្រឹត្យ។
សាលាដំបូងខេត្ដកំពង់ឆ្នាំងដែលបានផុសលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ (ទំព័រហ្វេសប៊ុកសាលាដំបូងខេត្តកំពង់ឆ្នាំង)

តុលាការខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងបក្ខពួកពីររូបទៀតពាក់ព័ន្ធនឹងការឈូស​ឆាយ​ព្រៃលិចទឹក

សាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងជនសង្ស័យពីរនាក់​ទៀត​ពីបទ«បំផ្លាញ និងគៃបំបាត់ និង​បទ​កាប់ឆ្ការគាស់​រាន ឈូស​ឆាយ​​​ព្រៃ​លិចទឹក»​ និង​«សមគំនិត»​នៅ​ថ្ងៃទី៣ ខែមេសា​ បន្ទាប់​ពី​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី៣០ ខែមីនា ដោយ​សារ​តែបានទន្រ្ទានដីលិចទឹក​៩ហិកតាមកជា​កម្មសិទ្ធិ​។
ពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមាណជិត១០០នាក់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានប្រមូលម្ដុំគ្នាតវ៉ានៅដីដែលកំពុងមានទំនាស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រូបថតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋជនជាតិដើមភាគតិចពូនងស្នើឱ្យ​អាជ្ញាធរដកហូតដី​សហគមន៍​​ជូនពួកគាត់

ពលរដ្ឋជនជាតិដើមភាគតិចពូនងជិត១០០គ្រួសាររស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានស្នើឱ្យអាជ្ញាធរ​ជួយអន្តរាគមន៍ដកហូត​ដីសហគមន៍​ប្រមាណជិត១០០​ហិកតាពីឈ្មួញដីធ្លីម្នាក់ឈ្មោះ អឿន ម៉ៅ ដោយពួកគេអះអាងថា ​បាន​រំលោភយកដី​ពលរដ្ឋ​ទៅលក់ដូរឱ្យអ្នកផ្សេង។
ក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុន Global Green ពីការឈូសឆាយដីចម្ការពួកគាត់ដើម្បីបើកផ្លូវចូលទៅកន្លែងជីករករ៉ែ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ (ផ្ដល់ឲ្យ)

ប្រជាពលរដ្ឋទាមទារសំណងពីក្រុមហ៊ុន Global Green Mining ចំពោះការឈូសឆាយដីចម្ការ

យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១០គ្រួសារ​បានទាម​ទារ​សំណង​ពី​ក្រុម​ហ៊ុន​មួយ​ដែល​បាន​ឈូស​ឆាយ​ដី​ចម្ការ និង​ដី​ព្រៃ​ ដើម្បី​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទី​តាំង​រុករក​រ៉ែ​ដែក​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​វិហារ​។​
ផ្លូវដែលក្រសួងកសិកម្មឈូសឆាយដើម្បីបង្ការភ្លើងឆេះ និងឱ្យពលរដ្ឋធ្វើដំណើរ ស្ថិតនៅក្បែរឧទ្យានភ្នំតាម៉ៅ។ រូបថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ឃាង សុខមាន)

អ្នកនាំពាក្យក្រសួងកសិកម្មបានបន្ទោសលើមន្ត្រីអង្គការសង្គ្រោះនិងថែទាំសត្វព្រៃ ករណីតំបន់ភ្នំតាម៉ៅ ខណៈសង្គមស៊ីវិលថារងចាំតាម​ដាន​បន្តទៀត

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម បានបន្ទោសលើ​នាយកកម្មវិធីសង្គ្រោះនិងថែទាំសត្វព្រៃ​នៃ​អង្គការ​​សម្ព័ន្ធមិត្តសត្វព្រៃ​ជុំវិញលោក​ផ្តល់បទ​សម្ភាសន៍ទៅស្ថាប័នសារព័ត៌មានក្រៅស្រុកមួយ អំពី​ការឈូសឆាយព្រៃ​តំបន់​ភ្នំតាម៉ៅ​ដើម្បីធ្វើផ្លូវ ខណៈសង្គមស៊ីវិលលើកឡើងថា ការបន្ទោស​នេះ​ជារឿងមួយ​ដែលមិនសមហេតុសមផលនោះទេ។
ត្រាក់ទ័ររបស់ ក្រុមហ៊ុន ៧ មករា ផារី ឈូសឆាយដីកសិកម្មកំពុងមានទំនាស់ ដែលប្រជាពលរដ្ឋភូមិតាំងជិ ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានដាំដុះ កាលពីខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ Jack Brook)

កម្មករប្រដាប់ដោយកាំភ្លើងរបស់ក្រុមហ៊ុនចម្ការកៅស៊ូបន្តការ​ឈូស​ឆាយដីចម្ការរបស់ជនជាតិដើមភាគតិចចារ៉ាយក្នុងខេត្តរតនគិរី

កម្មករ​ដែល​មាន​កាំ​ភ្លើង​ក្នុង​ដៃ​តំណាង​ឱ្យ​ក្រុម​ហ៊ុន​ចម្ការ​ក្ដៅ​ស៊ូ​បាន​បន្ត​ឈូស​ឆាយ​ដី​កសិកម្ម​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី នេះ​បើ​តាម​វីដេអូ​ឃ្លីប​ដែល​ខេម​បូចា​ទទួល​បាន​។​
ក្រុមយុវជនចូលរួមដាំដើមឈើឡើងវិញ នៅក្បែរបរិវេណវត្តអាស្រមថ្មអន្ទង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ រូបថតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យដោយ យុវជនខ្មែរថាវរៈ

ដី១០ហិកតានៅភ្នំតាម៉ៅត្រូវបានដាំកូនឈើឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីបញ្ជាឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍និងឈូសឆាយ

ដីប្រហែល១០ហិកតាត្រូវបានដាំកូនឈើឡើងវិញ ដែលនេះជាទំហំដីមួយផ្នែកនៃដីព្រៃ​នៅតំបន់ភ្នំតាម៉ៅ​ប្រហែលជា៦០០ហិកតាដែលត្រូវបានឈូសឆាយ បន្ទាប់ពីប្រមុខរដ្ឋាភិបាល​បញ្ជា​ឱ្យ​​បញ្ឈប់​រាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជននិងបញ្ជាឱ្យដាំដើមឈើឡើងវិញ។
ពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់មុខហាងកាហ្វេរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ដែលរបង​ហាងកាហ្វេព័ណខៀវត្រូវបានអាជ្ញាធរជាន់កំទេច ដោយឡែក ទីតាំងខាងក្រោយហាងកាហ្វេ​គឺជាបុរី​អង្គរភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ពលរដ្ឋសហគមន៍ឡកំបោរព្រួយបារម្ភពីការឈូសឆាយ​ផ្ទះទាំងមិនទាន់ទទួលបានសំណង

ប្រជាពលរដ្ឋសហគមន៍ឡកំបោរ រស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កំពុងមានការព្រួយបារម្ភថាថ្ងៃណាមួយអាជ្ញាធរនឹងយកគ្រឿងចក្រ​មក​ឈូសឆាយផ្ទះ របស់ពួកគាត់ទាំងមិនទាន់ទទួលបានសំណង ខណៈពួកគាត់រងផលប៉ះពាល់ពីគម្រោងពង្រីក​ផ្លូវ​៣០ម៉ែត្រ និងត្រូវបានចោទ​ប្រកាន់​ថា​រស់​នៅ​ខុស​ច្បាប់លើមាត់បឹង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម