ពលរដ្ឋសហគមន៍តាតុក ទន្ទឹងរងចាំអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ
អ្នកស្រី សារឿន រៀបរាប់ថា៖ «គោលបំណងដែលប្រជាពលរដ្ឋសហគមន៍តាតុក យើងចង់បាន គឺទីមួយស្នើឱ្យខ្វៀលដីសហគមន៍នេះចេញពីប្រឡាយ០៣ ទីពីរចង់ឱ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិ ទីបីចង់ឱ្យអាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋសហគមន៍ចូលរួមដឹងឮ ពេលមានការអភិវឌ្ឍណាមួយ»។