សាលាបឋមសិក្សា អូរតូច ក្នុងខេត្តកំពត ធ្លុះធ្លាយដំបូល និងគ្មានប្រព័ន្ធលូបង្ហូរទឹក កំពុងដង្ហោយហៅរកជំនួយ
មិនមែននៅតំបន់ដាច់ស្រយាលនោះទេ សាលាបឋមសិក្សា អូរតូច ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ គឺមានចម្ងាយជិត៤គីឡូម៉ែត្រពីក្រុងកំពតតែប៉ុណ្ណោះ។ បច្ចុប្បន្ន អគារសិក្សាមួយខ្នងនេះកំពុងលេចដំបូល និងគ្មានប្រព័ន្ធលូរំដោះទឹកនោះឡើយ ជាហេតុជន់លិចនៅពេលមានភ្លៀងម្ដងៗ។