
ភ្លៀងធ្លាក់ខ្លាំងនៅដើមរដូវវស្សាបណ្តាលឲ្យជន់លិចស្រែ និងធ្វើឲ្យការដាំដុះស្រូវពន្យាពេល
លោក អ៊ុក ឆន អាយុ ៦០ឆ្នាំ ជាកសិករនៅខេត្តសៀមរាប កំពុងប្រឈមនឹងគ្រោះមហន្តរាយក្នុងរដូវដាំដុះនេះ។ មិនត្រឹមតែទឹកជន់លិចពូជស្រូវដែលបានព្រោះហើយអស់នោះទេ ប៉ុន្តែភ្លៀងខ្លាំងធ្លាក់មកជាបន្តបន្ទាប់ និងតម្លៃជីហក់ឡើងថ្លៃខ្ពស់ រឹតតែធ្វើឱ្យលោក ឆន ប្រឈមនឹងបញ្ហាថែមទៀត។