សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ដីកាកោះ

លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់ខ្ពស់នៃគណបក្ស​កម្លាំងជាតិ ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បីបំភ្លឺជូនតុលាការទាក់ទងនឹងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រព្រឹត្តក្នុងឆ្នាំ២០២៤នេះ។ (ខេមបូចា/​ ព្រីង សំរាំង)

តុលាការក្រុងភ្នំពេញសម្រេចដាក់បម្រាម​លើលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងលក្ខខណ្ឌ​តឹងរឹងមួយចំនួន

លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ បានចូលបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។ តុលាការបានសម្រេចឱ្យលោកនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតក្រោមបម្រាមមួយចំនួន ហើយតុលាការក៏បានព្រមានពីការចាប់ខ្លួនរូបលោក ប្រសិនបើមិនអនុវត្តតាមបម្រាមទាំងនោះ។ លោក រ៉ុង ឈុន ថ្លែងប្រាប់ អ្នកសារព័ត៌មាន និងអ្នកគាំទ្រ នៅពេលចេញពីតុលាការក្រុងភ្នំពេញ ថា តុលាការបានសម្រេចមិនឃុំខ្លួនលោក ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដូចជា ហាមចេញក្រៅប្រទេស ហាមធ្វើសកម្មភាពជួបជុំនានា ត្រូវជូនដំណឹងដល់អាជ្ញាធរនៅពេលផ្លាស់ប្តូរទីលំនៅ ត្រូវបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចរៀងរាល់ខែក្នុងសប្តាហ៍ទី៤…
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ ដែលផុសលើហ្វេសប៊ុកផេករបស់ខ្លួនកាលពីឆ្នាំ២០២១។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្ដក្រចេះចេញដីកាកោះ​ហៅពលរដ្ឋ៦នាក់តាមបណ្ដឹងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងជម្លោះដីធ្លី

សាលាដំបូងខេត្ដក្រចេះបានចេញដីកាកោះហៅពលរដ្ឋ៦នាក់តាមបណ្ដឹងរបស់ក្រុមហ៊ុនឯកជនចំនួនពីរ ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿង​«រំលោភកាន់កាប់ទ្រព្យសម្បត្ដិរដ្ឋដោយខុសច្បាប់ និងបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដែលប្រព្រឹត្ដ​លើ​ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អំឡុងឆ្នាំ២០២៤ រហូតបច្ចុប្បន្ន ខណៈពលរដ្ឋច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន​ដោយទាមទារឱ្យបង្ហាញភស្ដុតាងលើអង្គហេតុ។
ពលរដ្ឋព្យាយាមឃាត់អាជ្ញាធរខណ្ឌព្រែកព្នៅមិនឱ្យសង់ប្រឡាយរំដោះទឹកជំនន់ ដែលនឹងប៉ះពាល់ដល់ផ្ទះ តូបលក់ដូរ និងតំបន់នេសាទត្រីរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

តុលាការចេញដីកា​មួយទៀត​បង្គាប់​​​ឱ្យ​ពលរដ្ឋ​បឹងតាមោក​ចូលខ្លួន​បំភ្លឺ​ជុំវិញ​ឧបទ្ទវហេតុ​ជីកប្រឡាយ

ពលរដ្ឋរស់នៅតំបន់​បឹងតាមោក ៩នាក់ បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​មួយទៀត កាលពីថ្ងៃអង្គារ ពី​សាលាដំបូងរាជធានីភ្នំពេញ ជុំវិញ​ដំណើររឿង​ហិង្សា​ដោយ​ចេតនា​និង​«បទប្រឆាំងនឹង​អ្នករាជការសាធារណៈ» ទាក់ទងនឹង​ហេតុការណ៍មួយ​ពាក់ព័ន្ធនឹង​ការជីក​ប្រឡាយ ដែលបាន​កើតឡើង​កាលពីខែកុម្ភៈ ។ ក្នុងចំណោមពលរដ្ឋទាំងនេះ មានអ្នកខ្លះ​បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​​ជាច្រើនលើក​​ពាក់ព័ន្ធនឹងបញ្ហាខុសៗគ្នា ។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថ្លែងក្នុងពេលសមាជគណបក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

មេធាវីរដ្ឋាភិបាលប្ដឹងប្រធានបក្សប្រឆាំង ខណៈមន្ត្រីបក្សប្រឆាំងពីររូបនិងប្រធានសមាគមម្នាក់ត្រូវចាប់ខ្លួន

មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យប្ដឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន កាលពីដើមខែកុម្ភៈពីបទ​ធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។
អ្នកភូមិនៅ បឹងតាមោក ប្រមូលផ្ដុំគ្នានៅមុខសាលាខណ្ឌព្រែកព្នៅ បន្ទាប់ពីពួកគាត់បានទទួលបានដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អាជ្ញាធរប្តឹងអ្នកភូមិបឹងតាមោកប្រាំពីរនាក់ ដោយសាររារាំងការរុះរើតូបលក់បន្លែ

ប្រជាពលរដ្ឋបឹងតាមោក ៧នាក់នៅ​ខណ្ឌព្រែកព្នៅ បានទទួលដីកាកោះហៅបន្ថែមពីសាលាដំបូងរាជធានីភ្នំពេញកាល​ពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីពួកគាត់​ប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌកាល​ពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
អ្នកស្រី ប្រាក់ សុភា បង្ហាញដីកាកោះដែលអ្នកស្រីទទួលបានពីតុលាការ និងសំណើរបស់អ្នកស្រីសុំពន្យារពេល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

ពលរដ្ឋបឹងតាមោក៩នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈប្រឈមនឹងការចោទប្រកាន់បន្ថែម

ប្រជាពលរដ្ឋបឹងតាមោកប្រាំបួននាក់ ប្រឈមនឹងការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា និងរារាំងមន្ត្រីសាធារណៈ»  ហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាម​ផ្លូវ​តុលាការ បន្ទាប់ពី​សាលាដំបូង​រាជធានីភ្នំពេញ​ចេញ​ដីកាកាល​ពី​ថ្ងៃទី២១ ខែកុម្ភៈ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងបាននាំគ្នាទៅទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុន វីឡា ឌីវេឡុបមេន កុំឱ្យឈូសឆាយដីព្រៃសហគមន៍។ រូបថតកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

តុលាការនិងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានកោះហៅប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងពាក់ព័ន្ធទំនាស់ដីធ្លី

ប្រជាសហគមន៍ជនជាតិដើមភាគតិចប៊ូនងចំនួន១០នាក់ត្រូវបានសាលាដំបូងនិងកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី​​ចេញដីកាកោះហៅចំនួន២ក្នុងចន្លោះពេលតែ២សប្ដាហ៍ឲ្យចូលបំភ្លឺ​ពាក់​ព័ន្ធ​​នឹង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន។ ប្រជាសហគមន៍​បាន​លើក​ឡើងថា​វាជា​រឿង​អយុត្តិធម៌ណាស់សម្រាប់​ពួកគាត់​ដោយគ្រាន់​តែចង់ថែរក្សាដី​នោះ​ជាដី​របស់​សហគមន៍​ប៉ុណ្ណោះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម