សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ដីកាបង្គាប់

ផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ក្នុងខេត្តឧត្តរមានជ័យ។ រូបថតនៅពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ (រូបថត៖ ទ្រី ថានី)

មន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀតត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការកាប់ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃសង្ឃ​រុក្ខាវ័ន្ត

សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាឃុំខ្លូនមន្ត្រីសាលាខេត្តម្នាក់ និងមនុស្សបីនាក់ទៀត​ កាលថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ ពីបទដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល​ និង​អនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត ដែលប្រព្រឹត្តស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ស្ថិតនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក សឿ សុជា ភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍ប្រចាំខេត្តកំពង់ធំ ថតអង្គុយលើគល់ឈើធំមួយដែលត្រូវបានកាប់រំលំនៅក្នុងព្រៃ។ រូបថតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

អ្នកកាសែតម្នាក់ត្រូវបានឃុំខ្លួនតាមបណ្តឹងមន្ទីរបរិស្ថាន ក្រោយពីផ្សាយពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ

ភ្នាក់ងារកាសែតប្រចាំខេត្តកំពង់ធំលោក សឿ សុជា ត្រូវបានតុលាការសម្រេចឃុំខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារកាលពីថ្ងៃទី២៦ ខែឧសភា ​​ដោយចោទប្រកាន់ពីបទញុះញង់ និង​បរិហាកេរ្ត៍ យោងតាមពាក្យបណ្តឹងរបស់លោកប្រធានមន្ទីរ​បរិស្ថានខេត្ត ក្រោយពីរូបគេ​បាន​ផ្សាយ​ព័ត៌មាន​​អំពី​ការកាប់បំផ្លាញព្រៃឈើតាមបណ្តាញសង្គម។
ប្រធានគណបក្សកម្លាំងជាតិ និងសមាជិក លើកស្លាកគណបក្សកម្លាំងជាតិ ស្រុកបារាយណ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចចាប់ខ្លួនអគ្គហេរញ្ញិកបក្សប្រឆាំងមួយរូបពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់

សមត្ថកិច្ចក្រុងភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ បានឃាត់ខ្លួនអគ្គហេរញ្ញិកគណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ​ ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ​ខេត្តកំពង់ស្ពឺ។ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម