សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ដីកាសម្រេច

លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចាស់ (អាវធំពណ៌ត្រាវអង្គុយចុងគេ)និងលោកហាន ឧត្តម ប្រធានមន្ទីរពេទ្យថ្មី(អាវធំខ្មៅពាក់វ៉ែនតា)អង្គុយជាប់គ្នា ក្នុងថ្ងៃប្រកាសតែងតាំង និងផ្ទេរភារកិច្ច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រូវបានផ្លាស់ប្តូរតំណែងនិងគ្រូពេទ្យជិតដប់នាក់ទៀតត្រូវទទួលទណ្ឌកម្មវិន័យ

អភិបាលខេត្តបាត់ដំបងបានចេញដីកាសម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងដាក់ទណ្ឌកម្មវិន័យលើគ្រូពេទ្យ៧នាក់ និងគ្រូពេទ្យក្រៅក្របខណ្ឌម្នាក់ត្រូវបានដកចេញលែងឱ្យ​បន្តការងារ បន្ទាប់​ពីធ្លាយព័ត៌មានស្រ្តីមានផ្ទៃពោះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនេះ ក្រោយសម្រាលកូនរួច។
គ្រឿងចក្រកំពុងតែវាយកម្ទេចផ្ទះប្រជាពលរដ្ឋនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានប្តឹងទៅកាន់តុលាការកំពូលស្នើឱ្យ​លុប​ចោលការអនុវត្តចំពោះដីកាសម្រេច បន្ទាប់ពី​អាជ្ញាធរបានចុះរុះរើផ្ទះរបស់​ពួកគាត់

ពលរដ្ឋចំនួន៣២គ្រួសារស្ថិតនៅភូមិ៤ ឃុអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវដាក់​ពាក្យបណ្តឹងទៅតុលាការកំពូលស្នើសុំលុប​ឬបញ្ឈប់ការអនុវត្តចំពោះដីកាសម្រេច​​ បន្ទាប់​ពី​អាជ្ញាធរខេត្តបានចុះរុះរើផ្ទះរបស់ពួកគាត់ដោយមិនផ្ដល់សំណងនិងផ្តល់ទីតាំងថ្មីចុះ​អនុវត្ត។

ព័ត៌មានថ្មី

អត្ថបទពេញនិយម