ពលរដ្ឋស្នើសុំដីព្រៃមេត្តាធម្មជាតិមកវិញ ខណៈអភិបាលខេត្តថានឹងកំណត់ព្រំដីជាមុនសិន
ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ ទាមទារកាន់កាប់ដីសហគមន៍មកវិញ ខណៈអភិបាលខេត្តកំពង់ស្ពឺថានឹងសិក្សាជាមួយមន្ទីរបរិស្ថានដើម្បីកំណត់ព្រំដីឱ្យបានច្បាស់លាស់ ទើបប្រគល់ឱ្យប្រជាសហគមន៍ថែរក្សាបន្ត ក្រោយមានការកាប់បំផ្លាញព្រៃស្ទើរតែអស់ទៅហើយ។