
យុវតីកុម្ភៈជម្នះការរើសអើងរហូតក្លាយជាអ្នកដឹកនាំសហគមន៍នេសាទ
យុវតីវ័យក្មេង អ្នកស្រី នួន កុម្ភៈ វ័យ ២៤ឆ្នាំ បានជន្នះផ្នត់គំនិតដែលរើសអើងស្រ្តីថា មិនអាចធ្វើជាអ្នកដឹកនាំបាន ឬ ស្រ្តីវិលចង្ក្រានមិនជុំនោះ ដែលប្រយោគនេះបានក្លាយជាកម្លាំងចិត្ត ជំរុញឱ្យគាត់តស៊ូរហូតក្លាយជាប្រធានគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ដោយមានការទទួលស្គាល់ថា ជាស្រ្តីឆ្នើមវ័យក្មេងប្រចាំសហគមន៍។