កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ប្រភេទដែលតា ជិត១.០០០ករណី

ស្រ្តីម្នាក់ឈរនៅមុខផ្ទះរបស់ខ្លួនជិតផ្សារចាស់ដែលត្រូវបានបិទខ្ទប់ ក្នុងខណ្ឌដូនពេញ ក្រុងភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងសុខាភិបាលបានចេញរបាយការណ៍មួយដោយបង្ហាញថា មានករណីឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា (Delta) ជិត​ ១.០០០​ករណី ត្រូវ​បាន​រកឃើញ​នៅទូទាំង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ចុង​ខែ​មីនា​កន្លងមក។​​

យុវជនរាប់រយនាក់នៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តបន្ទាយមានជ័យតេស្តវិជ្ជមានកូវីដ-១៩

នគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបង្ក្រាបការតវ៉ាពីអ្នកជំងឺដែលទាមទារចង់ទៅព្យាបាលនៅផ្ទះបន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។ រូបភាពបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

យុវជន​ជាង​៦០០​នាក់ ដែល​កំពុង​ព្យាបាល​សារធាតុញៀន​នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំបាក់​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ស្រុក​សិរីសោភ័ណ បាន​តេស្ត​វិជ្ជមាន​កូវីដ-១៩ ចាប់តាំងពី​ថ្ងៃទី​១៦ ខែសីហា កន្លង​មក​។ ក្នុង​ចំណោម​នោះ មាន​សំណាក​ចំនួន​២០​របស់​អ្នក​វិជ្ជមាន​ ត្រូវ​បាន​វិទ្យាស្ថានប៉ាស្ទ័រ​ ក្នុង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថាផ្ទុក​​វីរុស​កូវីដ-១៩ បំប្លែង​ថ្មីដែល (Delta)។​

ចំនួនពលករខ្មែរត្រឡប់ពីប្រទេសថៃបន្តកើនឡើង

ពលករខ្មែរដើរចូលក្នុងមណ្ឌលធ្វើចត្តាឡីស័កក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ រូបភាពផ្ដល់ឲ្យ

ពលករខ្មែរជា​ច្រើន​នាក់​បន្ត​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ​​ចូលទឹក​ដី​កម្ពុជា​វិញ បន្ទាប់​ពី​កម្ពុជាបាន​បើកច្រកព្រំដែន​​ឡើង​វិញ ដោយគ្រាន់​តែនៅថ្ងៃអាទិត្យ​កន្លង​ទៅ​មាន​ពល​ករ​រហូត​ដល់​ជាង​១ ៤០០​នាក់​បាន​មក​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ក្រសួងសុខាភិបាលអំពាវនាវឲ្យវិស័យឯកជនធ្វើតេស្តរហ័សរកកូវីដ១៩ ឲ្យបានញឹកញាប់

ក្រុមគ្រូពេទ្យប្រើឧបករណ៍តេស្តរហ័សធ្វើតេស្តកូវីដ១៩ លើប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រ​សួង​សុខាភិបាលកម្ពុជា​បាន​ណែ​នាំ​ដល់​ស្ថាប័ន​រដ្ឋ ក្រុម​ហ៊ុន​ឯកជន សហគ្រាស រោងចក្រ និង​អង្គការ​ផ្សេងៗ​ទៀត ឲ្យ​ធ្វើ​តេស្ត​​ជា​ប្រចាំ​លើ​បុគ្គលិក​របស់​ខ្លួន ខណៈ​ករណីឆ្លងនៅ​តែបន្ត​កើនឡើង​រាបរយករណី​ក្នុង​មួយ​ថ្ងៃៗ​។

សហគមន៍ចំនួនពីរក្នុងក្រុងភ្នំពេញត្រូវបានបិទខ្ទប់ ខណៈវីរុសកូវីដ១៩ បំប្លែងថ្មីដែលតារាតត្បាតពាសពេញប្រទេស

បុគ្គលិកសុខាភិបាលធ្វើតេស្តជំងឺកូវីដ១៩លើពលរដ្ឋក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលគេបានរកឃើញការឆ្លងវីរុសបំប្លែងថ្មីដែលតា ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

មន្រ្តី​សុខាភិបាល​បាន​និយាយ​ថា វីរុស​កូវីដ១៩ ប្រភេទ​បំប្លែង​ថ្មី​ដែលតា (Delta) ដែល​អាច​ឆ្លង​យ៉ាង​ ឆាប់​រហ័ស​ បាន​ចាប់​ផ្តើម​រាតត្បាត​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត បន្ទាប់​ពី​មាន​ ការ​រាតត្បាត​ជា​បន្តបន្ទាប់​ នៅ​តាម​បណ្តា​ខេត្ត​នានា​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​ថៃ។